ប៉ូលិស​ឃាត់​ជនសង្ស័យ ​២ ​នាក់​ពីបទ​រំលោភ​បូក​លើ​នាងក្រមុំ​ម្នាក់​

    ស្ទឹងត្រែង ៖ ប៉ូលិស​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិតធ្ងន់​ខេត្តស្ទឹងត្រែង​បានធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​ពីរ​នាក់​កាលពី​វេលា​ម៉ោង​១២ ​និង​៣០​នាទី​ថ្ងៃទី​៣១​ ខែធ្នូ​ ឆ្នាំ​២០១៦ ​ចំណុច​ក្បាល​អូរ​លែង​ភូមិ​សំអាង ​ឃុំ​សំអាង​ ស្រុក​ថា​ឡា​បរិ​វ៉ា​ត់​ ខេត្តស្ទឹងត្រែង​ពាក់​ព​ន្ធ័​ករណី​ចាប់រំលោភ​បូក ​បន្ទាប់ពី​ប៉ូលិស​បានទទួល​បាន​ពាក្យបណ្តឹង​។​

    តាម​សំដី​ជនរងគ្រោះ​បានឱ្យដឹងថា រូបនាង​ និង​ជនសង្ស័យ​គឺជា​អ្នក​ស្គាល់គ្នា​តាម​ទូរស័ព្ទ​រយៈពេល​ជិត​កន្លះ​ខែ​មកហើយ​ព្រមទាំង​ធ្លាប់​ឃើញ​មុខ​គ្នា​ម្តង​កាល​ទៅលេង​បុណ្យ​នៅ​វត្ត​ស្រែ​ឫស្សី ហើយ​នៅ​យប់កើតហេតុ​រូបនាង​ត្រូវបាន​ជនសង្ស័យ​តេ​តាម​ទូរ​សព្ទ័​បបួល​មកលេង​បុណ្យ​ស្ថិត​ក្នុងភូមិ​សំអាង ​ឃុំ​ឆ្វាំង​ ស្រុក​ថា​ឡា​បរិ​វ៉ា​ត់​។​

    ក្រោយពី​ចប់​ធុងបាស់​ជនសង្ស័យ​ក៏បាន​នាំ​រូបនាង​ត្រឡប់មកផ្ទះ​វិញ​ដោយ​ជនសង្ស័យ​មាន​គ្នា​២​នាក់​ជិះ​ម៉ូតូ​២​គ្រឿង​ម្នាក់​ឌុប​មិត្ត​ភក្តិ​នារី​រងគ្រោះ ​និង​ម្នាក់ទៀត​ឌុប​រូបនាង​។ ​ខណៈពេលដែល​កំពុង​ដឹក​រូបនាង​មក​ផ្ទះ​នោះ​នៅវេលា​ម៉ោង​ប្រ​ម៉ាណ​ជា​១១ ​និង​៣០​នាទី​យប់​ពេលមកដល់​ចំណុច​ទួល​គឹម ​ភូមិ​ឃុំ​ស្រែ​ឬ​ស្សី ​ស្រុក​ថា​ឡា​បរិ​វ៉ា​ត់​ មើលទៅ​កន្លែង​នោះ​ទំនង​ស្ងាត់​ល្អ​ជនសង្ស័យ​ក៏បាន​ឈប់​ម៉ូតូ​រួច​ចាប់​នារី​រងគ្រោះ​រំលោភ​ឃើញ​សភាព​ការ​មិនសូវ​ស្រួល​មិត្ត​នារី​រងគ្រោះ​ក៏បាន​រត់​ទៅប្តឹង​សមត្ថកិច្ច​ភ្លាមៗ​។​

    ប៉ុន្តែ​ទំរាំ​តែ​សមត្ថកិច្ច​មកដល់​នារី​រងគ្រោះ​ត្រូវបាន​ជនសង្ស័យ​នាំគ្នា​ចាប់រំលោភ​ម្តង​ម្នាក់ៗ រួចស្រេច​បាត់ទៅហើយ​។​

    ក្រោយ​កើតហេតុ​ភ្លាម​ម្តាយ​នារី​រងគ្រោះ​ក៏បាន​ទៅប្តឹង​សមត្ថកិច្ច​។​ លុះ​ព្រឹក​ថ្ងៃទី​១​ មករា​នេះ​សមត្ថកិច្ច​ក៏បាន​ឃាត់ខ្លួន​ជនសង្ស័យ​ទាំងពីរ​នាក់​គឺ​ទី​១​ឈ្មោះ ​ខា វុទ្ធី​ អាយុ​៣១​ឆ្នាំ​ និង​ទី​២-​ឈ្មោះ ​ងិ​ល យ៉ាន​ អាយុ​២៣​ឆ្នាំ​ អ្នក​ទាំងពីរ​រស់នៅ​ភូមិ​អូរ​ត្រែ​ល​ ស្រុក​ថា​ឡា​បរិ​វ៉ា​ត់ ​ខេត្តស្ទឹងត្រែង​។ ​ចំណែកឯ​នារី​រងគ្រោះ​ឈ្មោះ ​ស​.​ដ​ អាយុ​១៧​ឆ្នាំ​រស់នៅ​ភូមិ​អន្លង់​ក្រមួន​ ស្រុក​ថា​ឡា​បរីវ៉ា​ត់​។​

    បច្ចុប្បន្ន​ជនសង្ស័យ​កំពុងតែ​ស្ថិតក្រោម​ការសួរនាំ​បន្ថែម​ពី​សមត្ថកិច្ច​ព្រមទាំង​រៀបចំ​កសាង​សំណុំរឿង​ដើម្បី​បញ្ជូនបន្ត​ទៅកាន់​តុលាការ​ចាត់ការ​បន្តទៅ​តាមផ្លូវ​ច្បាប់​៕​

adverise with khmeread