រឿង ៤ យ៉ាង​ដែល​អ្នក​មិនទាន់​ដឹង​អំពី​តួ​លេចធ្លោ Jing Tian ក្នុង​រឿង "The Great Wall"

    ​អ្នកដឹកនាំ​រឿង​លោក Zhang Yimou បាន​ជួយ​ឱ្យ​តារា​សម្ដែង​នាង Gong Li និង Zhang Ziyi ក្លាយជា​តារា​ល្បីឈ្មោះ​ប្រចាំ​ប្រទេស​ចិន​។​

​    ​ហើយ​នាង Jing Tian គឺជា​តារា​ចុងក្រោយ​ម្នាក់ទៀត​នៅក្នុង​បញ្ជី​តារា​ស្រី​ល្បីឈ្មោះ​មួយរូប​ផងដែរ​។​

​    ​វេ​ប​សាយ The New Paper បាន​ចុះផ្សាយ​អំពី​តារា​ស្រី​មកពី​រឿង​ថ្មី "The Great Wall" ដែល​អ្នកគាំទ្រ​ជាច្រើន​មិនបាន​ដឹង​អំពី​តារា​សម្ដែង​ស្រី​រូបនេះ​ឡើយ​។​

​    ​ហើយ​ខាងក្រោម​គឺជា​រឿង ៤ យ៉ាង​ដែល​អ្នកគាំទ្រ​មិនបាន​ដឹង​ពី​នាង Jing Tian៖
​    ​១. នាង Jing Tian គឺជា​ប្រជាជន​ម្នាក់​មកពី Xi'an បញ្ចប់​ការសិក្សា​ថ្នាក់បណ្ឌិត​ពីសា​លា​រាំ Beijing Dance Academy និង សាលា​ភាពយន្ត Beijing Film Academy​។ ហើយ​នាង​បានចាត់ទុក​នាង Zhang Ziyi និង​លោក Zhang Yimou ដូចជា​មិត្ត​សិស្សសាលា​ចាស់​អ៊ីចឹង​។​


​    ​២. តារា​វ័យ ២៨ ឆ្នាំ​រូបនេះ​សម្ដែង​ក្នុង​រឿង The Great Wall ជា​តួ Lin Mei ជា​មេទ័ព​ក្លាហាន​ជាងគេ​នៃ Crane Corp​។​


​    ​៣. នាង​គឺជា​អតីត​តារា​សម្ដែង​ទូរទស្សន៍​បានបង្ហាញ​មុខ​ក្នុង​កញ្ចក់​ទូរទស្សន៍​ជា​លើកដំបូង​ក្នុង​កម្មវិធី My Belle Beauty ក្នុង​ឆ្នាំ ២០១០ ហើយ​ឆ្នាំ​បន្តបន្ទាប់​នាង​ក្លាយជា​តួ​សម្ដែង​មួយរូប​ក្នុង​រឿង​របស់​កុំ​កុំ Special ID ឆ្នាំ ២០១៣​។ ហើយ​ឆ្នាំ​ដដែល​នាង​បាន​សម្ដែង​ជា​តួ​កូន​របស់​ឈិន​ឡុង​ក្នុង​រឿង Police Story:Lock Down ហើយ​នាង​ក៏មាន​វត្តមាន​ក្នុង​រឿង​របស់ Chow Yun Fat ក្នុង​រឿង The Man From Macau ឆ្នាំ ២០១៤ ផងដែរ​។​


​    ​៤. តាមរយៈ​រឿង The Great Wall នាង​មាន​តំណែង​មួយ​ក្នុង​រឿង Kong: Skull Island សម្ដែង​ជាមួយនឹង​តួ Tom Hiddleston និង Brie Larson ដោយ​រឿងនេះ​នឹងដាក់​ប​ញ្ជាំ​ង​នៅ​ថ្ងៃទី ៩ ខែមីនា​ឆ្នាំនេះ​៕

adverise with khmeread

អ្នកនឹងចូលចិត្ត