samsung-banner
adverise with khmeread

អាជ្ញាកណ្តាល​ល្អ​ដាច់​គេ​លើ​លោក Mark Clattenburg និយាយថា បើ​ចិន​ដេញថ្លៃ​ខ្ពស់ ចេញទៅ​កាត់ក្តី​លើ​ទីលាន​ឱ្យ​ភ្លែត​

Gettyimages 610707074

    ​លោក Mark Clattenburg ទទួលស្គាល់ថា គាត់​នឹង​បើកចំហ​ទៅលើ​ការផ្លាស់​មួយ​ពី​លី​ក​កំពូល​អង់គ្លេស Premier League ទៅកាន់​ប្រទេស​ចិន​។​

​    ​យោងតាម​សេចក្តីរាយការណ៍​ជាច្រើន​បាន​អះអាងថា អាជ្ញាកណ្តាល​វ័យ ៤១​ឆ្នាំ ដែល​បាន​កាត់សេចក្តី​ក្នុងការ​ផ្តាច់ព្រ័ត្រ​ធំ​ដូចជា Champions League, FA Cup និង Euro 2016 កាលពី​ឆ្នាំ​កន្លងទៅ​រូបនេះ បានក្លាយ​ទៅជា​គោលដៅ​របស់​លី​ក​កំពូល​ចិន Chinese Super League ខណៈដែល​លី​កមួយ​នេះ​កំពុង​សម្លឹង​ទៅលើ​ការកែលម្អ​លី​ក​របស់ខ្លួន ដោយ​ការ​ជ្រើស​កីឡាករ និង​មន្ត្រី​កាត់សេចក្តី​ល្បីៗ​។​

​    ​Clattenburg បាន​បំពេញការងារ​ជា​អាជ្ញាកណ្តាល​ប្រចាំ Premier League ចាប់តាំងពី​ឆ្នាំ​២០០៤ ហើយ​ខណៈដែល​គាត់​ទទួលស្គាល់ថា គាត់​នឹង​ស្នាក់​លើទឹក​ដី​អង់គ្លេស​ត្រឹមតែ​រយៈពេល​ខ្លី​នាពេលខាងមុខ ការផ្លាស់​ទៅកាន់​តំបន់​អាស៊ី​មួយ​នេះ នឹង​អាចជា​លទ្ធភាព​ដែល​អាច​កើតឡើង ប្រសិនបើ​ចិន​ដេញថ្លៃ​ខ្ពស់ នឹង​ចេញទៅ​ភ្លែត​៕

adverise with khmeread

មតិយោបល់