adverise with khmeread 1

ទំនងងងុយដេកបើករថយន្តកូរ៉េដឹកផ្លែឈើបុករនាំងថ្មពុះចែកទ្រូងផ្លូវខូចខាត២កង់ ក្រឡាប់

     ភ្នំពេញ​៖ បុរស​ម្នាក់​ទំនងជា​ងងុយដេក​បាន​បើករថយន្ត​កូរ៉េ​ដឹក​ផ្លែឈើ​ពេញ​ជ្រុល​បុក​របាំង​ថ្ម​ពុះ​ចែក​ទ្រូងផ្លូវ​ខូចខាត​ចំនួន​២​កង់ ហើយ​រថយន្ត​បាន​ក្រឡាប់ចាក់​ផ្លែឈើ​ពាសពេញ​ផ្លូវ សំណាងល្អ​មិន​អ្នករងរបួស ។​


     ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១​និង​១០​នាទី​រំលង​អា​ធ្រា​ត​ឈានចូល​ថ្ងៃទី​២១ ខែមករា ឆ្នាំ​២០១៦ ខាងលិច​ផ្សារ​ដើម​គរ​តាម​បណ្តោយ​ផ្លូវ​ម៉ៅ​សេទុង ស្ថិតក្នុង​សង្កាត់​ផ្សារ​ដើម​គរ ខណ្ឌទួលគោក ។​

      ប្រភពព័ត៌មាន​ពី​កន្លែងកើតហេតុ​បានឱ្យដឹងថា នៅ​មុនពេល​កើតហេតុ​គេ​បានឃើញ​រថយន្ត​កូរ៉េ  ពណ៌​ខៀវ ពាក់​ស្លាក​លេខ កំពង់ចាម 2A-0290 ដឹក​ផ្លែ​ពេញប្រៀប​លើ​រថយន្ត បើក​តាម​បណ្តោយ​ផ្លូវ​ម៉ៅ សេទុង ទិសដៅ​ពី​កើ​តទៅ​លិច ។​
    ខណ​:​មកដល់​ចំណុចកើតហេតុ​ដោយ​តៃកុង​រថយន្ត​ទំនងជា​ងងុយដេក​មួយ​ភាំង បាន​បុក​របាំង​ថ្ម​ពុះ​ចែក​ទ្រូងផ្លូវ​ខូចខាត​ចំនួន​២​កង់ ហើយ​រថយន្ត​បាន​ក្រឡាប់ចាក់​ផ្លែឈើ​ពាសពេញ​ផ្លូវ ប៉ុន្តែ​មិន​បង្ក​ឱ្យ​នរណាម្នាក់​រងរបួស​នោះទេ ។​

          ក្រោយ​កើតហេតុ​សមត្ថកិច្ច​ជំនាញ​ធ្វើការ​វាស់វែង និង​យក​រថយន្ត​ទៅ​រក្សាទុក​នៅ​ការិយាល័យ​ចរាចរណ៍​ជើងគោក​រាជធានី​ភ្នំពេញ រង់ចាំ​ដោះស្រាយ​នាពេល​ក្រោយ ៕​

adverise with khmeread

មតិយោបល់