បុណ្យ​ឆ្លង​ឆ្នាំ​សកល​នៅ​ខេត្ត​ព្រះសីហនុ​មានរឿង​អ្វីខ្លះ​កើតឡើង​!

    ព្រះសីហនុ ៖ បុណ្យចូលឆ្នាំ​សកល​នៅ​ខេត្ត​ព្រះសីហនុ​គ្រោះថ្នាក់​ចរាចរណ៍​៥ ​លើកស្លា​ប់ម្នាក់​របួស​២០​នាក់​និង​ចាប់បាន​ចោរ​ស្រីៗ​៤​នាក់​កាត់​ហោប៉ៅ​លួច​លុយ។​

    ១- ករណី​គ្រោះថ្នាក់​ចរាចរណ៍ រយៈពេល​ ៣​ ថ្ងៃ​ក្នុង​ពិធីបុណ្យ​ឆ្លង​ឆ្នាំ​សកល​នៅ​ខេត្ត​ព្រះសីហនុ មាន​គ្រោះថ្នាក់​ចរាចរណ៍​កើ​តឡើ​ង​ចំនួន​៥​លើ​ក បណ្តាលឱ្យ​មនុស្ស​ម្នាក់​ស្លាប់​ និង​២០​នាក់​ទៀត​រងរបួស ក្នុងនោះ​របួសធ្ងន់​៦​នាក់ ​និង​របួសស្រាល​១៤​នាក់ ខូចខាត​រថយន្ត​២​គ្រឿង ​និង​ម៉ូតូ​៥​គ្រឿង​។​

    គ្រោះថ្នាក់​នេះ កើត​ឡើ​ងរ​វាង​រថយន្ត​និង​រថយន្ត​មួយ​លើក រវាង​រថយន្ត​និង​ម៉ូតូ​មួយ​លើ​ក រវាង​ម៉ូតូ​និង​ម៉ូតូ​២​លើក និង​រវាង​ម៉ូតូ​ជាមួយ​ថ្មើ​រ​ជើង​មួយលើ​ក​។​

    ២- ករណី​បទល្មើស​ព្រហ្មទណ្ឌ លទ្ធផល​បង្ការ​បង្ក្រាប​បទ​ល្មើ​ស​ក្នង​ឱកាស​បុណ្យ​ឆ្លង​ឆ្នាំ​សកល ឃាត់ខ្លួន​ជនសង្ស័យ ៤​នាក់ គឺ​១-​ឈ្មោះ ទ្រី ស្រី​នាង ភេទ​ស្រី អាយុ​២១​ឆ្នាំ​, ២-​ឈ្មោះ ណុល ស្រី​ចាន់ ភេទ​ស្រី អាយុ​១៨​ឆ្នាំ​, ៣-​ឈ្មោះ មុំ ភឿន ភេទ​ស្រី អាយុ ៣២​ឆ្នាំ​ និង ៤-​ឈ្មោះ គង់ ភាព ភេទ​ស្រី អាយុ​២៨​ឆ្នាំ ពួកគេ​ជា​មុខសញ្ញា​មកពី​រាជធានី​ភ្នំពេញ។​

    ប៉ូលិស​បន្តថា ដកហូត​បាន​វត្ថុតាង ទូរស័ព្ទដៃ ៧​គ្រឿង​,​ ខ្សែក​លោហ​:​ធាតុ ពណ៌​លឿង​៥​ខ្សែ, បន្តោង​ខ្សែក​១, ក្រវិល​១​ចំហៀង, លុយ​អាមេរិក ២១$, លុយ​ថៃ​៤១០​បាត​,​ លុយ​ខ្មែរ ២៣.៥០០​ រៀល​និង​កន្ត្រៃ​មួយ៕

adverise with khmeread