samsung-banner
adverise with khmeread

អនាគត​នឹង​ប្រើ​អ៊ី​ន​ធឺ​ណេ​ត​អត់​អស់​លុយ​! ប្រធាន​ក្រុមហ៊ុន SpaceX មាន​គម្រោង​ផ្តល់ WiFi ល្បឿន​លឿន​ឥត​គិតលុយ​ទូទាំង​ពិភពលោក​

Untitled 1

    ​លោក Elon Musk ដែលជា​អ្នកបង្កើត PayPal បង្កើត​រថយន្ត​អគ្គីសនី Tesla Cars ផ្តួចផ្តើម​គំនិត​បង្កើត "​ទីក្រុង​សូ​ឡា​" និង​ផលិត​រថយន្ត ដែល​អាចឱ្យ​ម្ចាស់​ឡាន​បង្កើត​លុយ​បាន​ពេល​មិន​ប្រើប្រាស់​វា​នោះ មានគំនិត​អស្ចារ្យ​មួយទៀត​ហើយ​។ 

​    ​លោក Elon Musk មាន​គម្រោង​បង្ហោះ​ផ្កាយរណប​កម្ពស់​ទាប​លើ​ដង​តារាវិថី​ចំនួន ៤.០០០ គ្រឿង​ដើម្បី​ផ្តល់ជូន​សេវា​អ៊ី​ន​ធឺ​ណេ​ត​ឥតគិតថ្លៃ​នៅ​ជុំវិញ​ពិភពលោក​។ 

​    ​ក្រុមហ៊ុន SpaceX របស់​មហាសេដ្ឋី​រូបនេះ​បាន​លាតត្រដាង​គម្រោង​នេះ​ឡើង​កាលពី​ខែមករា ២០១៦ ជាមួយ​ការស្នើ​ជា​ផ្លូវការ​កំពុង​ដាក់ជូនទៅ​គណៈកម្មាការ​ទូរគមនាគមន៍​សហព័ន្ធ​របស់​អាមេរិក​កាលពី​សប្តាហ៍​មុននេះ​។ ប្រសិនបើ​គម្រោង​នេះ​ចាប់ផ្តើម​ដោយ​គ្មាន​បញ្ហា​ណាមួយ​ទេនោះ ប្រព័ន្ធ​អ៊ី​ន​ធឺ​ណេ​ត​ផ្កាយរណប​ឥតគិតថ្លៃ​ជុំវិញ​ពិភពលោក​អាច​នឹងធ្វើ​ប្រតិបត្តិការ​ក្នុង​រយៈពេល ៥ ឆ្នាំ​ខាងមុខ​ទៀត​។ នេះ​បើ​ផ្អែក​តាម​ប្រភពព័ត៌មាន The Independent​។ 

​    ​គំរូ​អ៊ី​ន​ធឺ​ណេ​ត​ផ្កាយរណប​ជុំវិញ​ពិភពលោក​នេះ​ត្រូវបាន​ស្នើសុំ​ធ្វើឡើង​ដោយ​ក្រុមហ៊ុន​ជាច្រើន​រួចមកហើយ រួមទាំង​ក្រុមហ៊ុន​បច្ចេកវិជ្ជា​យក្ស Google និង Samsung​។ ប៉ុន្តែ អ្វីដែល​ធ្វើឱ្យ​ក្រុមហ៊ុន SpaceX របស់លោក Elon Musk ជា​បេក្ខជន​ប្រជែង​មានសង្ឃឹម​ខ្ពស់​ជាងគេ​សម្រាប់​គម្រោង​នេះ​គឺ​ដោយសារ​ក្រុមហ៊ុន​នេះ​មាន Hardware ស្រាប់​ដើម្បី​ចាប់ផ្តើម​គម្រោង​នេះ​។ ដើម្បី​គ្របដណ្តប់​អ៊ី​ន​ធឺ​ណេ​ត​ជុំវិញ​ពិភពលោក ផ្កាយរណប​ចំនួន ៤.០០០ គ្រឿង​នឹងត្រូវ​បង្ហោះ​លើ​ដង​តារាវិថី​នៅ​កម្ពស់​ទាប​កៀក​ផែនដី​។ 

​    ​លោក Elon Musk មាន​គម្រោង​ថ្មី​សន្លាង​ជាច្រើន ដែល​អាច​ផ្លាស់ប្តូរ​ពិភពលោក​។ ប្រសិនបើ​គម្រោង​នេះ​ទទួលបាន​ជោគជ័យ ពិភពលោក​ទាំងមូល សូម្បី​នៅ​តំបន់​ដាច់ស្រយាល​បំផុត​ក៏​នឹងមាន​អ៊ី​ន​ធឺ​ណេ​ត​លឿន ឥតគិតថ្លៃ​គ្រប់ពេល​ដែរ​៕ 

ប្រភព៖បរទេស

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់