ប៉ូលិស​ស្រុក​អង្គស្នួល​ចាប់បាន​ជនសង្ស័យ​ម្នាក់​ពាក់ព័ន្ធ​គ្រឿងញៀន

    កណ្តាល ៖ ប៉ូលិស​ស្រុក​អង្គស្នួល​បាន​បើក​កិច្ច​ប្រតិ​ប​តិ្ត​ការបង្ក្រាប​មុខសញ្ញា​ជួញដូរ​ដោយ​ខុសច្បាប់​នូវ​សា​ធាតុ​ញៀន នា​ថៃ្ង​ទី​០១​ មករា​២០១៧​ វេលា​ម៉ោង​១០​ និង​០៥​នាទី ព្រឹក​នេះ​នៅ​ចំណុច​វាលស្រែ ភូមិ​ត្រើយ​បឹង ​ឃុំ​ព្រៃ​ពួច ស្រុក​អង្គស្នួល​ ខេត្តកណ្តាល​ ដោយ​ចាប់បាន​ជនល្មើស​ម្នាក់។​

    ប៉ូលិស​និយាយថា ជនសង្ស័យ​ឈ្មោះ សាត ឧស្សាហ៍​ ហៅ​ឃិត ​ភេទ​ប្រុស ​អាយុ​២០​ឆ្នាំ​ ជនជាតិ​ខែ្ម​រប​មុខរបរ មិន​ពិត​នៅ​ភូមិ​ត្រើយ​បឹង ឃុំ​ព្រៃ​ពួច ស្រុក​អង្គស្នួល ខេត្តកណ្តាល​។ វត្ថុតាង​ចាប់យក ម្សៅ​ពណ៌​ស​ថ្លា​សង្ស័យ​សារធាតុ​ញៀន​០១​កញ្ចប់​តូច​។​

    ប៉ូលិស​បន្តថា នៅវេលា​ម៉ោង​កើតហេតុ​ខាងលើ​កម្លាំង​ប៉ូលិស​ជំនាញ​អធិការ​ដ្នា​ន​ស្រុក បានទទួល​ព័ត៌មាន​ថា មានមុខ​សញ្ញា​កំពុង​ជួញដូរ​ថ្នាំញៀន បាន​ចុះទៅ​បង្ក្រាប​រកឃើញ​ថ្នាំញៀន​០១​កញ្ចប់​តូច​។​

    តាម​ចម្លើយសារភាពរ​បស់ជនស​ង្ស័​យ​ខាងលើ​ឆ្លើយថា​ខ្លួន​បាន​ទិញ​ថ្នាំញៀន​ពី​ឈ្មោះ​ ស៊ីម លី​ហៀ​ង ហៅ​តាក់ ភេទ​ប្រុស​ អាយុ​២៣​ឆ្នាំ ​មុខរបរ លក់​ប្រេងសាំង​នៅ​ភូមិ​ទន្លាប់ ឃុំ​ព្រៃ​ពួច ស្រុកអង្គស្នួល ខេត្តកណ្តាល​ យកទៅលក់​បន្ត​។​

    សូមបញ្ជាក់​ឈ្មោះ ​ស៊ីម លី​ហៀ​ង ​ហៅ​តាក់​នេះ​ធ្លាប់​ជាប់ពន្ធនាគា​រយៈពេល​០៦​ខែ ទើបតែ​ចេញពី​ពន្ធនាគារ​ខេត្តកណ្តាល​កាលពី​ថៃ្ង​ទី៣០ ​កញ្ញា ​២០១៦​ ពីបទ​ជួញដូរ​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន​បានគេច​ខ្លួន។ ​ក្នុង​ករណីនេះ សមត្ថកិច្ច​កំពុង​បន្ត​ចាត់ការ​តាម​នីតិវិធី៕

Image5 adverise with khmeread

មតិយោបល់