samsung-banner
adverise with khmeread

​ខំ​ធ្វើ​មាត់​តាម​ចង់​ស្លាប់ អ្នក​ចាក់​ភ្លេង​ធ្វើឱ្យ​ចម្រៀង​ឮ​ដាច់ៗ​ខ្មាស់​គេ​ពេញ​ឆាក ធ្វើឱ្យ Mariah Carey ដើរ​ចេញពី​ឆាក​តែម្តង​

1

​    ​នាង Mariah Carey បាន​ចែករំលែក​សារ​ឆ្នាំ​ថ្មី​មិន​ពេញចិត្ត​មួយ​បន្ទាប់ពី​សម្តែង​មិនបាន​ល្អ​នៅក្នុង​ទីក្រុង​ញូវយ៉ក ហើយ​បាន​ដើរ​ចេញពី​ឆាក​។​

​    ​ឆ្នាំ​ថ្មី​របស់​កំពូល​តារាចម្រៀង​រូបនេះ​បានចាប់ផ្តើម​មិន​បានល្អ​ទាល់តែសោះ​ដោយសារ​នាង​មាន​បញ្ហា​ជាមួយ​ការធ្វើ​មាត់​ត្រាប់​បទ​ចម្រៀង​ដែល​ចាក់​ឮ​ដាច់ៗ ខណៈ​នាង​បាន​ចូល​ឆាក​ឆ្នាំ ២០១៧ នៅ Times Square​។​

​    ​ម្ចាស់​បទ Hero រូបនេះ​បាន​សម្តែង​កាលពី​យប់មិញ ប៉ុន្តែ​បានបញ្ចប់​ការសម្តែង​ជាមួយ​ការមិន​ពេញចិត្ត​ដោយសារ​បញ្ហា​បច្ចេកទេស​ចាក់​ចម្រៀង​មិន​សមប្រកប​។​

​    ​នាង​បានចាប់ផ្តើម​ច្រៀង​បទ Auld Lang Syne ហើយ​បន្ទាប់មក​បន្ត​ច្រៀង​បទ Emotions ដ៏​ល្បី​កាលពី​ឆ្នាំ ១៩៩១ ដែល​ពេល​នេះហើយ​បញ្ហា​បានកើត​ឡើង​។ នាង​ហាក់​មាន​បញ្ហា​ជាមួយ​អ្នកគ្រប់គ្រង​ចាក់​បទ​ចម្រៀង​មុននឹង​ជួប​បញ្ហា​ធំ​នេះ​។​

​    ​នាង​បាន​ប្រាប់​ទស្សនិកជន​ថា "​ខ្ញុំ​ព្យាយាម​តាំង​អារម្មណ៍​វិជ្ជមាន​នៅទីនេះ​។ យើង​មិនបាន​ឆែក​មើល​បទ​នេះ​ទេ យើង​បាត់​សំឡេង​ត្រង់​កន្លែង​ខ្លះ ប៉ុន្តែ​វា​កើតឡើង​បែបនេះ​ទៅហើយ​។ ខ្ញុំ​នឹង​ទុកឱ្យ​ទស្សនិកជន​ច្រៀង​ជំនួស​កន្លែង​បាត់​សំឡេង​។ យើង​មិនបាន​ឆែក​មើល​បទ​ចម្រៀង​ឱ្យបាន​ស្រួល​សោះ​សម្រាប់​ឆ្លង​ឆ្នាំ​ថ្មី​។ សូម​ពិនិត្យ​ប្រដាប់​ចាក់​ចម្រៀង​ម្តងទៀត​ទៅ​លោក​ម្ចាស់​អើយ​។ ខ្ញុំ​ក៏​ចង់​រីករាយ​ថ្ងៃបុណ្យ​ដែរ តើ​ខ្ញុំ​មិនអាច​រីករាយ​បានទេ មែន​ទេ​?"​។​

​    ​នាង Mariah ហាក់​ឮ​ចម្រៀង​ខុស​តាមរយៈ​កាស​នៅ​ត្រចៀក​របស់​នាង ខណៈ​សម្តែង​បទ We Belong Together ហើយ​នៅ​ចុងបញ្ចប់ នាង​ប្រកាសថា "​ពាក់​រោមសត្វ​លើ​ស្មា​ខ្ញុំ​មក​។ វា​ហាក់​មិន​ប្រសើរ​សោះ​" មុននឹង​នាង​ដើរ​ចេញពី​ឆាក​។​

​    ​ក្រោយ​ការសម្តែង នាង​បាន​សរសេរ​សារ​មួយ​នៅលើ​បណ្តាញ​សង្គម​ថា "​រឿង​មិនល្អ​កើតឡើង​។ សូមឱ្យ​អ្នក​ទាំងអស់គ្នា​រីករាយ​និង​មាន​សុខ​ភាពល្អ​ក្នុង​ឆ្នាំ​ថ្មី​"៕

​ប្រភព៖ បរទេស
adverise with khmeread

មតិយោបល់