គីម​ជុង​អ៊ុន​ប្រកាសថា​ជិត​បាញ់​សាកល្បង​នុយក្លេអ៊ែរ​អន្តរទ្វីប​

    ​មេដឹកនាំ​កូរ៉េខាងជើង​លោក គីម​ជុង​អ៊ុន បាន​និយាយថា ប្រទេស​របស់លោក​ជិត​ឈានដល់​ការធ្វើ​តេស្ត​កាំជ្រួច​រយៈ​ចម្ងាយ​ឆ្ងាយ​ដែលមាន​សមត្ថភាព​ដឹក​ក្បាល​គ្រាប់​នុយក្លេអ៊ែរ​។​

​    ​លោក​គីម​ជុង​អ៊ុន បាន​អះអាង​អំឡុង​ការ​ថ្លែង​សារ​ឆ្នាំ​ថ្មី​ទៅ​យ៉ាង​ដូច្នេះ​ថា កាំជ្រួច​អន្តរទ្វីប​របស់ខ្លួន​ឈានដល់​ដំណាក់កាល​ចុងក្រោយ​នៃ​ការអភិវឌ្ឍ​ហើយ​។​

​    ​រដ្ឋាភិបាល​ក្រុង​ព្យុងយ៉ាង​បានធ្វើ​តេស្ត​អាវុធ​នុយក្លេអ៊ែរ​ពីរលើក​មកហើយ​កាលពី​ឆ្នាំ ២០១៦ ដោយ​រួមបញ្ចូល​ការធ្វើ​តេស្ត​ដ៏​ធំជាងគេ​មួយ​។​

​    ​ការ​ថ្លែង​របស់​មេដឹកនាំ​វ័យក្មេង​រូបនេះ​បាន​បង្ក​ការព្រួយបារម្ភ​ថា ប្រទេស​កូរ៉េខាងជើង​បាន​ផលិត​នុយក្លេអ៊ែរ​ដ៏​ទំនើប​បានជា​ច្រើន​គ្រាប់​។ ប៉ុន្តែ​ប្រទេស​នេះ​មិនដែល​ធ្វើតេស្ត​បាន​ជោគជ័យ​ម្តងណា​ឡើយ​។​

​    ​ទីភ្នាក់ងារសារព័ត៌មាន Reuters បាន​រាយការណ៍​សម្តី​មន្ត្រី​យោធា​អាមេរិក​ជាន់ខ្ពស់​ម្នាក់​ដោយ​និយាយថា បើទោះជា​កូរ៉េខាងជើង​ហាក់​អាចដាក់​ក្បាល​គ្រាប់​នុយក្លេអ៊ែរ​លើ​កាំជ្រួច​បាន​មែន ប៉ុន្តែ​បច្ចេកវិជ្ជា​សម្រាប់​ការវាយប្រហារ​ដោយ​កាំជ្រួច​ចម្ងាយ​ឆ្ងាយ​នៅតែ​ជា​ឧបសគ្គ​ធំ​ក្នុងការ​អភិវឌ្ឍ​សព្វាវុធ​របស់​កូរ៉េខាងជើង​៕

ប្រភព៖ បរទេស

adverise with khmeread

អ្នកនឹងចូលចិត្ត