ផ្អើល​ថា​ឆេះ​នៅ​សង្កាត់​ច្បារអំពៅ​ទី​ ១ ​មាន​មនុស្ស​ស្លាប់​នោះ​មិន​ពិត​ទេ​...​ឆេះ​តិចតួច​

    ភ្នំពេញ ៖ មានការ​ភ្ញាក់ផ្អើល​ថា នៅ​សង្កាត់​ច្បារអំពៅ​ទី​១​មាន​មនុស្ស​ស្លាប់​នោះ​គឺ​មិន​ពិត​ទេ គឺ​គ្រាន់តែ​ឆេះ​តិចតួច​ប៉ុណ្ណោះ។ តាមពិត​ឆេះ​ផ្ទះ​ដែលមាន​មនុស្ស​ស្លាប់​គឺ​នៅ​សង្កាត់​ព្រែកប្រា ខណ្ឌ​ច្បារអំពៅ។​

    ហេតុការណ៍​គ្រោះ​អគ្គិភ័យ​នេះ​កើតឡើង​នៅផ្ទះ​លេខ​២២៧ ស្ថិតក្នុង​ជាន់​ទី​១ តាម​បណ្តោយ​ផ្លូវ​លេខ​៦៣៨ ក្រុមទី​២០ ភូមិ​ព្រែក សង្កាត់​ច្បារអំពៅ​ទី​១ ខណ្ឌ​ច្បារអំពៅ រាជធានី​ភ្នំពេញ​នៅវេលា​ម៉ោង២ ​និង​២០​នាទី​រសៀល ថ្ងៃទី៣១​ ធ្នូ​ម្សិលមិញ​មកម្ល៉េះ។​

    ប៉ូលិស​និយាយថា ម្ចាស់ផ្ទះ​ឈ្មោះ​ សឹម ហួត ភេទ​ប្រុស អាយុ​៥៨​ឆ្នាំ​​មុខរបរ​លក់​ចានឆ្នាំង​មូលហេតុ ឆ្លង​ចរន្តអគ្គិសនី ហើយ​ផ្ទះ​ដែល​ឆេះ​ប្រភេទ​សំណង់ ផ្ទះថ្ម​បេតុង​ទំហំ 4m x 12m។ ខូចខាត​សម្ភារៈ ឆេះ​ឡាំង​ក្រដាស់​អស់​បន្តិចបន្តួច និង​ពុំ​បណ្តាល​ឱ្យ​ឆេះ​រាលដាល​ដល់ផ្ទះ​អ្នក​នៅក្បែរ​ខាង​ឡើយ។​

    គ្រោះថ្នាក់​នេះ រថយន្ត​ប៉ូលិស​ការិយាល័យ​បង្ការ​និង​ពន្លត់​អគ្គិភ័យ ចំនួន​១​គ្រឿង ប្រើប្រាស់​ទឹក​អស់​ចំនួន​១​ឡាន ស្មើនឹង ៤​ម៉ែត្រគូប​ដោយបាន​ពន្លត់​ចប់​នៅវេលា​ម៉ោង​៣​ និង​៤០​នាទី​រសៀល ថ្ងៃ​ដដែល និង​ពុំមាន​អ្នករងរបួស​ឡើយ៕

Unnamed %283%29 adverise with khmeread

មតិយោបល់