ឃាត់​អ្នកប្រើប្រាស់​ថ្នាំញៀន ​០៩ ​នាក់​បញ្ជូនទៅ​មជ្ឈមណ្ឌល​ឱកាស​ខ្ញុំ​

    ភ្នំពេញ ៖ កម្លាំង​ប៉ូលិស​ប៉ុស្តិ៍​រដ្ឋបាល​ផ្សារ​ថ្មី​ទី​ ៣ ​បាន​ចុះបង្ក្រាប​ប្រមូល​អ្នកប្រើប្រាស់ ​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន​នៅ​ចំណុច​ប្លុក​តាន់​ប៉ា ផ្លូវ​លេខ​៤៩​ កែង​ផ្លូវ​លេខ​១៥៤ ចំណុច​សូរិយា​មល​ក្នុងភូមិ​៦.៧.៨.១០​ និង​ភូមិ​១១​ សង្កាត់​ផ្សារ​ថ្មី​ទី​៣​ ខណ្ឌ​ដូនពេញ​បាន​សរុប​ចំនួន​ ០៩ ​នាក់​ (​ប្រុស​០៧​នាក់​ស្រី​០២​នាក់​) កាល​ថ្ងៃទី​០១ ​មករា ​២០១៧​ វេលា​ម៉ោង​១០​ព្រឹក។​

    ប៉ូ​លិ​សិ​យាយ​ថា ជនសង្ស័យ ១.​ឈ្មោះ​ ចាន់ វិ​រៈ ភេទ​ប្រុស​ អាយុ​១៥​ឆ្នាំ, ២.​ឈ្មោះ​ នុត ប្រាយ​ដេ ភេទ​ប្រុស​ អាយុ​៣៥​ឆ្នាំ, ៣.​ឈ្មោះ ​កែ សត្យា ភេទ​ប្រុស ​អាយុ​៣៣​ឆ្នាំ, ៤.​ឈ្មោះ ​ឆន សុធា ភេទ​ប្រុស​ អាយុ​៣០​ឆ្នាំ, ៥.​ឈ្មោះ ​លូ គឹម​ឡាំ ភេទ​ប្រុស ​អាយុ​៣៧​ឆ្នាំ, ៦.​ឈ្មោះ​ ឈុន គ​ន្ធី ភេទ​ស្រី​អាយុ​២៩​ឆ្នាំ, ៧.​ឈ្មោះ​មិន​ស្គាល់​ជា​មនុស្យ​គរ ភេទ​ស្រី ​អាយុ​៣៣​ឆ្នាំ, ៨.​ឈ្មោះ ​វ៉ាន់ សុភ័​ក្ត្រ ភេទ​ប្រុស​ អាយុ​២១​ឆ្នាំ និង ៩.​ឈ្មោះ ​វ៉ាន់ ចាន់ថា ភេទ​ប្រុស​អាយុ​៣៥​ឆ្នាំ។​

    បច្ចុប្បន្ន​អ្នកប្រើប្រាស់​គ្រឿងញៀន​ទាំង​០៩​នាក់​ខាងលើ​បាន​បញ្ជូនទៅ​សាលាខណ្ឌ​ដូនពេញ​ ដើម្បី​យកទៅ​មជ្ឈមណ្ឌល​ឱកាស​ខ្ញុំ ដើម្បី​អប់រំ​កែប្រែ៕

adverise with khmeread