មាន​ជនជាតិ​កូរ៉េ ​២ ​នាក់​ហើយ​ដែល​ស្លាប់​នៅ​ស្រុក​ខ្មែរ​គ្មាន​អ្នកដឹង​

    ភ្នំពេញ ៖ មា​នុ​រស​ជនជាតិ​កូរ៉េ​២​នាក់​ជា​បន្តបន្ទាប់​ហើយ​ដែល​បាន​ស្លាប់​ក្នុង​២​ករណី​ផ្សេងគ្នា​គ្មាន​អ្នកដឹង។​

    ១- បុរស​ជនជាតិ​កូរ៉េខាងត្បូង​ស្លាប់​ម្នាក់​កាលពី​វេលា​ម៉ោង​៨ ​និង​៤០​នាទី​ថ្ងៃ​៣១ ​ធ្នូ ​ឆ្នាំ​២០១៦​នៅ​ខុន​ដូ​មែន​ស៊ិ​ន​រា​ប៊ី បន្ទប់​៦០៤ ភូមិ​ទ្រង់មាន់ ក្រុម​៤ សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ​។​

    ប៉ូលិស​មូលដ្ឋាន​បានឱ្យដឹងថា សព​ឈ្មោះ​ YOUN MINCHUL ភេទ​ប្រុស ​ឆ្នាំ​កំណើត​២០ ​វិច្ឆិកា​ ១៩៦៧ ​មុខរបរ​នាយក​ក្រុមហ៊ុន​ចំណុះ​ទឹកស្អាត​យីហោ ​"​ហ្គា​ន​សាន់​"​ កាន់​លិខិតឆ្លងដែន​លេខ ​MM១៦៩១៥៦៦២​ ស្នាក់នៅ​បន្ទប់​ខាងលើ​។​

    ប៉ូលិស​បន្តថា ជនរងគ្រោះ​មាន​ជំងឺថ្លើម​ និង​ទឹកនោមផ្អែម​រយៈពេល​ជាង​១០​ឆ្នាំ​មកហើយ រហូតដល់​ម៉ោង​កើតហេតុ​ខាងលើ​ស្ថានភាព​ជំងឺ​ធ្ងន់ធ្ងរ​ខ្លាំងពេក​ក៏បាន​ស្លាប់​រួច​រាយការណ៍​ឱ្យ​សមត្ថកិច្ច។ ​បន្ទាប់ពី​ធ្វើ​កោសល្យ​ពិច័យ ប៉ូលិស​សន្និដ្ឋានថា ស្លាប់​ដោយ​គាំងបេះដូង​បណ្តា​លពី​ជំងឺ​ទឹកនោមផ្អែម​។​ សព​ប្រគល់​ឱ្យ​ប្រពន្ធ​ដាក់​នៅ​វត្ត​ស្ទឹងមានជ័យ​។​

    ២-  មាន​ករណី​ជនជាតិ​កូរ៉េខាងត្បូង​ស្លាប់​កា​ពី​វេលា​ម៉ោង​៣​រសៀល​ថ្ងៃ​៣០ ​ធ្នូ ​ឆ្នាំ​២០១៦ ​នៅផ្ទះ​៣៦ ភូមិ​ព្រៃ​ព្រីង​ខាងជើង សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ​។​

    ប៉ូលិស​មូលដ្ឋាន​និយាយថា សព​ឈ្មោះ​ SONG JANGHYUN​ ភេទ​ប្រុស ​មុខរបរ​នៅផ្ទះ​កាន់​លិខិតឆ្លងដែន​លេខ ​M៧១៦៤៨៥៦៦ ​ស្នាក់​នៅផ្ទះ​ខាងលើ​។​

    ប៉ូលិស​បន្តថា ជនរងគ្រោះ​មាន​ប្រពន្ធ​ខ្មែរ​រយៈពេល​៥​ឆ្នាំ​មកហើយ​។ ​នៅ​ព្រឹក​ថ្ងៃ​កើត​ហេតុ​ខាងលើ​ជនរងគ្រោះ​មាន​អា​ការៈមិន​ស្រួលខ្លួន​បានឱ្យ​ប្រពន្ធ​កោសខ្យល់​។​

    លុះដល់​ថ្ងៃត្រង់​ស្រាប់តែ​ចុក​ចុងដង្ហើម​ឱ្យ​ប្រពន្ធ​ជប់​ចុងដង្ហើម​នៅតែ​មិន​បាត់​ហើយ​សន្លប់​ក៏​ដាក់​កង់​បី​ទៅ​គ្លី​និ​ច​ឡាំ​ប៊ុនថន​។​ពេល​ដល់​ពេទ្យ​ប្រាប់ថា​ស្លាប់​បាត់ទៅហើយ​រួច​បានមក​រាយការណ៍​ស​ម​ត្ថ​កិច្ច​។​

    បើតាម​កា​សន្និដ្ឋាន​គឺ​ស្លាប់​អាច​បណ្តា​លពី​ជំងឺ​បេះដូង​សព​ដាក់​ដំកល់​វត្ត​ស្ទឹងមានជ័យ៕


 

15820886 1236668069753399 1222409820 o adverise with khmeread
Loading ad ...