ឱប​គ្រាប់បែក​ឱ្យ​ផ្ទុះ​ស្លាប់​ទាំង​ ២​ នាក់​នៅ​ខេត្ត​ត្បូងឃ្មុំ

    ត្បូងឃ្មុំ ៖ មាន​ករណី​​ផ្ទុះ​គ្រាប់បែក​នៅ​ចំណុច​ផ្ទះ​ឈ្មោះ​ សូ ណាក់​ ភេទ​ស្រី​ អាយុ​៤១​ឆ្នាំ​ នៅ​ភូមិ​ត្របែក​ឃុំ​មេមត់ ស្រុក​មេមត់ ខេត្ត​ត្បូងឃ្មុំ​បណ្តាលឱ្យ​ស្លាប់​មនុស្ស ​០២ ​នាក់​ ដោយសារតែ​ស្រវឹង​ជោកជាំ នៅវេលា​ម៉ោង​២​រសៀល​ថ្ងៃទី​១​ មករា ​២០១៧​នេះ​បណ្តាល​ឱ្យស្លាប់​២​នាក់​។​

    ប្រភព​បានឱ្យដឹងថា ដំបូង​ឈ្មោះ​ សំ សារ៉ាក់ ​ហៅ​ជា​ ភេទ​ប្រុស​ អាយុ​៥៥​ឆ្នាំ មាន​ទីលំនៅ​ភូមិ​កើតហេតុ​ខាងលើ​ស្រវឹងស្រា​ជោក​បាន​យក​គ្រាប់បែក​មួយគ្រា​ប់ ហើយ​ជិះ​ម៉ូ​តូ​ម៉ាក​សេ​រ៉ូ​ស​ពណ៌​ក្រហម​លាយ​ខ្មៅ​មក​ឈប់​នៅមុខ​ផ្ទះកើតហេតុ។​

    ពេលនោះ​បាន​ជួប​ឈ្មោះ​ ខុ​ញ ខា​ ភេទ​ប្រុស ​អាយុ​៤៣​ឆ្នាំ​ បាន​សួររក​ទូរស័ព្ទ​របស់ខ្លួន​ហើយ​ឈ្មោះ​ ខុ​ញ ខា​ បាន​ឆ្លើយថា​ ​"​មិន​ដឹងឮ"។ ​ដូច​នោះ​ឈ្មោះ ​សំ សារ៉ាក់​ បាន​ជិះ​ម៉ូតូ​ចេញទៅ​យក​គ្រប់​បែក​មក​ញ៉ុ​ក​ដាក់​ក្នុង​ទ្រូង​លោក​ខុ​ញ ខា បណ្តាលឱ្យ​​ផ្ទុះស្លាប់​ទាំង​ ០២​ នាក់ ចំណែក​អ្នក​នៅ​ជិត​ក៏​របួស​ពេញ​ខ្លួន​ដែរ​។​

    ក្នុងករណីនេះ​សមត្ថកិច្ច​កំពុង​បន្ត​ស្រាវជ្រាវ​រក​មូលហេតុ​បន្ត​រួច​ប្រគល់​សព​ឱ្យ​ក្រុមគ្រួសារ​ធ្វើបុណ្យ​តាម​ប្រពៃណី​៕

Unnamed %281%29 adverise with khmeread
Loading ad ...