adverise with khmeread Car

បើករថយន្តបុករបាំងថ្មពុះចែកទ្រូងផ្លូវបាក់២កង់ រួចថយរថយន្តប៉ះរថយន្តសេរីទំនើបរងការខូចខាត

  ភ្នំពេញ ៖ ស្ត្រីម្នាក់បើករថយន្តកូរ៉ូឡាក្នុងល្បឿនលឿនទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវបណ្ដាលឲ្យបាក់អស់២កង់ ហើយរថយន្តបង្កបានថយក្រោយប្រុងរត់ក៏បុកជាមួយរថយន្តនីសាន់ សេរីទំនើប ដែលមកពីក្រោយបណ្តាលឲ្យរងការខូចខាតខាត ថែមទៀត។
    គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះបានកើតឡើងកាលពីវេលាម៉ោង៧និង៥០នាទីយប់ ថ្ងៃទី៣០ ខែវិឆ្ឆិកា ឆ្នាំ២០១៥ នៅតាមបណ្ដោយផ្លូវកម្ពុជាក្រោម ខាងកើតគល់ស្ពានអាកាស៧មករា ប្រហែល ៣០០ម៉ែត្រ ស្ថិតក្នុងសង្កាត់ទឹកល្អក់ទី១ ខណ្ឌទួលគោក ។
        ប្រភពព័ត៌មានពីសាក្សីនៅកន្លែងកើតហេតុបានប្រាប់ឲ្យដឹងថា មុនពេលកើតហេតុគេឃើញរថយន្តTOYOTA កូរូ៉ឡាពណ៌ត្រាវ ពាក់ស្លាកលេខភ្នំពេញ2R.5831បើកបរដោយស្ត្រីម្នាក់ ទិសដៅពីកើតទៅលិច តាមបណ្ដោយផ្លូវកម្ពុជាក្រោម ក្នុងល្បឿនយ៉ាងលឿន ។ពេលមកដល់ចំណុចកើតហេតុបានជ្រុលចង្កូតទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវបណ្ដាលអោយបាក់អស់ចំនួន២កង់ រីឯរថយន្តរងការខូចខាតផ្នែកខាងមុខ។
     ប្រភពបន្តថា បន្ទាប់ពីបុករបាំងថ្ម រថយន្តបង្កបានរយ៉ែថយក្រោយបណ្ដាលអោយជ្រុលទៅបុករថយន្តនីសាន់ JUKE សេរីទំនើប ពណ៌ស ពាក់ស្លាក់លេខភ្នំពេញ2AD-1413 ដែលបើកបរដោយមនុស្សប្រុសស្រី២នាក់ពីរនាក់ បណ្ដាលឲ្យរងការខូចខាតផ្នែកខាងមុខ ប៉ុន្តែមិនបណ្ដាលអោយនណាម្នាក់រងរបួសនោះទេ។
   ក្រោយពេលកើតហេតុភាគីខាងរថយន្តកូរ៉ូឡា បានសងថ្លៃការខូចខាតទៅភាគីរថយន្តនីសាន់ ដោយបញ្ចប់នៅនិងកន្លែងកើតហេតុតែម្ដង។ ដោយឡែកខាងរថយន្តកូរ៉ូឡានោះបានបង្កឲ្យមានការខូចខាតដល់សម្បត្តិសាធារ: ត្រូវបានសមត្ថកិច្ចជំនាញចុះមកធ្វើការវាស់វែង រួចស្ទួចកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជើងគោករាជធានីភ្នំពេញ រង់ចាំដោះស្រាយគ្នានាពេលក្រោយ៕

adverise with khmeread

មតិយោបល់