adverise with khmeread 00

ចាប់​ក្មេងប្រុស​អាយុ​៧​ឆ្នាំ​ឱ្យ​រៀបការ​ជាមួយ​មេ​ឆ្កែ​ដោយសារ​ទស្សន៍ទាយ​ឃើញ​សំណាង​មិនល្អ​

​    ​ក្មេងប្រុស​អាយុ​៧​ឆ្នាំ​ម្នាក់​ត្រូវបាន​បង្ខំ​ឱ្យ​រៀបការ​ជាមួយ​មេ​ឆ្កែ​នៅ​ក្នុងភូមិ​ដាច់ស្រយាល​មួយ​ក្នុងប្រទេស​ឥណ្ឌា ដោយសារ​ការ​ទស្សន៍ទាយ​ជោគជតារាសី​របស់​ក្មេង​ម្នាក់នេះ​មើលឃើញ​ប្រពន្ធ​ទីមួយ​របស់ខ្លួន​នឹង​ស្លាប់​ទាំង​ក្មេង​ល្ហក់​។ 

​    ​ក្មេងប្រុស​ឈ្មោះ Mukesh Kerayi ក៏​ដុះធ្មេញ​មួយ​នៅ​ចំ​ក្រអូមមាត់​ខាងលើ​របស់ខ្លួន​ដែរ ដែល​នេះ​បង្ហាញ​ពី​សំណាងអាក្រក់​មួយ ផ្អែក​តាម​ជំនឿ​ប្រពៃណី​របស់​កុលសម្ព័ន្ធ​នៅ​តំបន់ Jharkhand ប្រទេស​ឥណ្ឌា​។​

​    ​ដូច្នេះ​ជាមួយនឹង​សញ្ញា​ប្រាប់​មុន​ចំពោះ​អនាគត​ដ៏​គ្រោះថ្នាក់​ទាំងអស់​នេះហើយ ទើប​គ្រួសារ​បានឱ្យ​ក្មេងប្រុស​ម្នាក់នេះ​រៀប​អាពាហ៍ពិពាហ៍​ជាមួយ​មេ​ឆ្កែ​តែម្តង ដើម្បីឱ្យ​មេ​ឆ្កែ​នោះ​អាច​ក្លាយជា​ភរិយា​ទីមួយ​របស់​ក្មេងប្រុស​រូបនេះ​ជា​ផ្លូវការ​។ 

​    ​ទោះបី​រដ្ឋាភិបាល​បាន​ព្យាយាម​ពន្យល់​កុំ​សូវ​ជឿ​រឿង​អ​បិ​យ​ជំនឿ​ពេក​ក៏ដោយ ក៏​សហគមន៍​កុលសម្ព័ន្ធ​នៅ​តំបន់​ភាគច្រើន​នៅតែ​ប្រ​ណិ​បត​ន៍តា​មការ​ទស្សន៍ទាយ​ជោគជតារាសី និង អ​បិ​យ​ជំនឿ​តាម​សាសនា​របស់​ពួកគេ​ដដែល​៕  

 

adverise with khmeread
ប្រភព៖ ដេលីមែល

អ្នកនឹងចូលចិត្ត

មតិយោបល់