នៅ​ភ្នំពេញ​ថ្ងៃទី​១​​ មករា ​ឆ្នាំ​២០១៧​ បង្ក្រាបបាន​ប៉ុណ្ណឹង​...​ចុះ​ដល់​ចុងឆ្នាំ​បាន​ប៉ុន្មាន

    ភ្នំពេញ ៖ សមត្ថកិច្ច​រាជធានី​ភ្នំពេញ បាន​បើក​ប្រតិបត្តិការ អនុវត្ត​ផែនការ​យុទ្ធនាការ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន​ខុសច្បាប់​លើក​ទី​១ នា​ថ្ងៃទី ០១​ ខែមករា ​ឆ្នាំ​២០១៧ ​លទ្ធផល​បង្ក្រាបបាន ​១២​ ករណី ឃាត់ខ្លួន​មនុស្ស​៤៥​នាក់​( ស្រី ៧​នាក់​), ​ចាប់យក​វត្ថុតាង​មួយចំនួនធំ អាច​និយាយថា ហួស​ពី​ការប្រកាសអាសន្ន​អំពី​គ្រឿងញៀន។​

    ប៉ូលិស​និយាយថា ទី​១-​ខណ្ឌ​ពោធិ៍​សែន​ជ័យ ២​ ករណី ឃាត់ខ្លួន ២​ នាក់ ករណី​ប្រើប្រាស់ ដកហូត​ថ្នាំ ២​កញ្ចប់​, ២-​ខណ្ឌទួលគោក ១ ​ករណី  ឃាត់ខ្លួនម្នាក់​ស្រី ករណី ជួញដូរ ដកហូត​ថ្នាំ ២​កញ្ចប់​តូច​, ៣-​ខណ្ឌដូនពេញ ១​ករណី  ឃាត់ខ្លួន ៩​នាក់ ស្រី ២​នាក់ ករណី ប្រើប្រាស់ ដកហូត​ថ្នាំ ឧបករណ៍​ជក់​១​ចំនួន​, ៤-​ខណ្ឌចំការមន ១​ករណី  ឃាត់ខ្លួន ៥ ​នាក់ ករណី ជួញដូរ​-​ប្រើប្រាស់ ដកហូត​ថ្នាំ ៧​កញ្ចប់​តូច​, ៥-​ខណ្ឌ​៧​មករា ១​ករណី  ឃាត់ខ្លួន ៣​នាក់ ករណី ប្រើប្រាស់ ដកហូត​ថ្នាំ ប្រដាប់​ជក់​១​ចំនួន​៦-​ខណ្ឌដង្កោ ៣ ​ករណី ឃាត់ខ្លួន ១៣​ នាក់ ស្រី ៣​ នាក់ ករណី ជួញដូរ​-​ប្រើប្រាស់ ដកហូត​ថ្នាំ ៤​កញ្ចប់​តូច​, ៧-​ខណ្ឌ​ច្បារអំពៅ ១​ករណី ឃាត់ខ្លួន ៦​ នាក់ ស្រី ករណី ជួញដូរ​-​ប្រើប្រាស់ ដកហូត​ថ្នាំ ៨​កញ្ចប់​តូច​+៤​កញ្ចប់​ធំ​ល្មម​, ៨-​ខណ្ឌឫស្សីកែវ ១​ករណី ឃាត់ខ្លួន ៣​នាក់ ករណី ផលិត​-​កែឆ្នៃ ជួញដូ ដកហូត​ថ្នាំ ១៣​កញ្ចប់​តូច ថ្នាំញៀន​ចម្រុះ​១​ចំនួន​ធំ និង​ឧបករណ៍​កែឆ្នៃ​មួយចំនួន និង​៩-​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន​ក្រុង ១​ករណី  ឃាត់ខ្លួន ៣​នាក់ ស្រីម្នាក់ ករណី ជួញដូរ​-​ប្រើប្រាស់ ដកហូត​ថ្នាំ ៥​ កញ្ចប់​ធំ​ល្មម​។

    ប៉ូលិស​បន្តថា លទ្ធផល​បង្ក្រាប​រួម ១២​ ករណី ឃាត់ខ្លួន​៤៥​នាក់ ស្រី ៧​នាក់,​ ចាប់យក​គ្រឿងញៀន ៣៦ ​កញ្ចប់​តូច និង ៩ ​កញ្ចប់​ធំ​ល្មម, ​ថ្នាំញៀន​ចម្រុះ​មួយចំនួនធំ​ទៀត និង​ឧបករណ៍​ផលិត​កែឆ្នៃ​ថ្នាំញៀន​មួយចំនួន ក្នុងនោះ​មានករណី​ជួញដូរ និង​ប្រើប្រាស់ ០៧ ​ករណី ឃាត់ខ្លួន ២៨​ នាក់ ស្រី ៥​នាក់​, ​ករណី​ប្រើប្រាស់ ៤​ ករណី ឃាត់ខ្លួន​ ១៤​នាក់ ស្រី ២​នាក់​និ​ង​ករណី​កែឆ្នៃ​-​សំយោគ ០១ ​ករណី ឃាត់ខ្លួន ៣​នាក់។​

    ក្នុងនោះ​បញ្ជូន​ទៅកាន់​មជ្ឈមណ្ឌល ៩ ​នាក់ ស្រី ២​ នាក់ តាមរយៈ​គណបញ្ជាការ​ឯកភាព​ខណ្ឌ និង​មន្ទីរ​សង្គមកិច្ច​រាជធានី ៣​ នាក់ តាមរយៈគណបញ្ជាការ​ឯកភាព​ខណ្ឌ៕​

Image15
adverise with khmeread
Loading ad ...