រន្ធត់ណាស់!​ បុរសម្នាក់ត្រូវបានដើមឈើ​រលំ​បុក​ចំ​ទ្រូងធ្លាយ​​សួត

    សៀមរាប​ ៖ បុរស​ម្នាក់​បាន​យក​រណា​យន្ត​ទៅ​អារឈើ យកមក​ធ្វើ​ខ្ទម​ចាំ​ស្រែ ក៏ត្រូវ​បាន​ដើមឈើ​ដាច់​រលំ​មក​បុក​ចំ​ដើមទ្រូង​ធ្លាយ​ដល់​សួត បណ្ដាលឱ្យ​ស្លាប់​ភ្លាមៗ​។​

    គ្រោះថ្នាក់​ខាងលើនេះ​កើតឡើង​នៅវេលា​ម៉ោង១១​ព្រឹក​ថ្ងៃទី​០១ ខែមករា ឆ្នាំ​២០១៧ ស្ថិតនៅ​ចំណុច​អា​ព័រ ក្នុងភូមិ​ស្បាន​ក្មេង ឃុំ​តា​សៀម ស្រុក​ស្វាយ​លើ ខេត្តសៀមរាប​។​

    លោក​វរសេនីយ៍ត្រី ស៊ុន អេង អធិការ​ប៉ូលិស​ស្រុក​ស្វាយ​លើ​បានឱ្យដឹងថា ជនរងគ្រោះ​មានឈ្មោះ សយ ពៅ ភេទ​ប្រុស អាយុ៣៩​ឆ្នាំ រស់នៅ​ភូមិ​បិទ​ផ្កា ឃុំ​ស្វាយ​លើ ស្រុក​ស្វាយ​លើ ខេត្តសៀមរាប​។​

    លោក​អធិការ​ស្រុក​បាន​បន្តថា ក្រោយពី​ទទួលបាន​ព័ត៌មាន លោក​បាន​ដឹកនាំ​កម្លាំង​ចុះ​ពិនិត្យ សាកសព និង​បាន​សន្និដ្ឋានថា ជនរងគ្រោះ​ពិតជា​បាន​ស្លាប់​ដោយសារ​ដើមឈើរ​រលំ​បុក​ចំ​ដើមទ្រូង ពិតមែន​។​

    បច្ចុប្បន្ន​សព​ត្រូវបាន​សមត្ថកិច្ច​ធ្វើ​កំណត់ហេតុ​រួច ប្រគល់​សព​ជូន​ក្រុមគ្រួសារ​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី៕

adverise with khmeread