samsung-banner
adverise with khmeread

កំពុងតែ​ធ្លាក់​យន្តហោះ​ញឹក​ផង លេង​សុទ្ធតែ​អ៊ីចឹង​! ប៉ូលិស​កាណាដា​ចាប់ខ្លួន​ពី​ឡុ​ត​ដេក​ស្រវឹង​លើ​យន្តហោះ ញាត់​គុក​

1

    ​យោងតាម​កាសែត Telegraph របស់​អង់គ្លេស​ចេញផ្សាយ​កាលពី​ថ្ងៃអាទិត្យ​ទី​១​មករា បានឱ្យដឹងថា ពី​ឡុ​តរបស់​ក្រុមហ៊ុន Sunwing ម្នាក់​ត្រូវបាន​ចាបខ្លួន​កាលពី​ថ្ងៃ​សៅរ៍ ក្រោយ​គេ​រកឃើញ​ដេក​ស្រវឹង​បាត់ស្មារតី​ក្នុង​យន្តហោះ ដែល​គាត់​បម្រុង​បើក​ចេញពី​អាកាសយានដ្ឋាន Calgary ភាគ​ខាងលិច​ប្រទេស​កាណាដា​។ 

​    ​បុរស​អាយុ ៣៧ ឆ្នាំ​រូបនេះ​ត្រូវគេ​ប្រទះឃើញ​ស្រវឹង​នៅ​ម៉ោង ៧ ព្រឹក ក្នុង​កាប៊ីន​យន្តហោះ ដែល​គាត់​បម្រុង​បើកបរ​ឆ្ពោះទៅកាន់​ទីក្រុង Cancun ប្រទេស​ម៉ិ​ក​ស៊ិ​ក​។ 

​    ​មុនពេល​យន្តហោះ​ចេញដំណើរ បុគ្គលិក​យន្តហោះ​ដទៃទៀត​បាន​សង្កេត​ឃើញ​គាត់​មាន​អា​ការៈចម្លែក មុនពេល​គាត់​ដួលសន្លប់​ក្នុង​កាប៊ីន​។ បន្ទាប់មក​ពួកគេ​បាន​ជូនដំណឹង​ទៅ​អាជ្ញា​ធរមាន​សមត្ថកិច្ច​។ 

​    ​ប៉ូលិស​និយាយថា ពី​ឡុ​ត​រូបនោះ​ត្រូវបាន​នាំខ្លួន​ចេញពី​យន្តហោះ ឱ្យមក​ដេក​គុក​ហើយ​។ 

​    ​យោងតាម​ប្រភពព័ត៌មាន​ក្នុងស្រុក​បានឱ្យដឹងថា អ្នកនាំពាក្យ​ក្រុមហ៊ុន​អាកាសចរណ៍ Sunwing បាន​ថ្លែងអំណរគុណ​ដល់​បុគ្គលិក​យន្តហោះ​ទាំងអស់​ចំពោះ​ការដោះស្រាយ​បញ្ហា "​ដ៏​អកុសល​នេះ​" ទាន់ពេលវេលា​។ 

​    ​យន្តហោះ​ដែល​បម្រុង​ហោះហើរ​នេះ​គឺ​ប្រភេទ Boeing 737 ផ្ទុក​អ្នកដំណើរ ៩៩ នាក់ និង​បុគ្គលិក​យន្តហោះ ៦ នាក់ រួមទាំង​ពី​ឡុ​ត​ស្រវឹង​រូបនោះ​ផងដែរ​៕ 

ប្រភព៖បរទេស

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់