samsung-banner
adverise with khmeread

ឥណ្ឌូនេស៊ី​ចាប់​នារី​រកស៊ី​ផ្លូវភេទ​ជនជាតិ​ចិន ៧៦ នាក់ នៅ​ថ្ងៃបុណ្យ​ចូលឆ្នាំ​សកល​

1

    ​អាជ្ញាធរ​ឥណ្ឌូនេស៊ី​បាន​ចាប់ខ្លួន​ស្ត្រីជន​ជាតិចិន ៧៦ នាក់ ដែល​គេ​ជឿថា​ជានា​រី​រកស៊ី​ផ្លូវភេទ ក្នុងការ​បង្ក្រាប​ជនអន្តោប្រវេសន៍​ខុសច្បាប់​នៅ​ថ្ងៃ​ចូលឆ្នាំ​សកល​។ នេះ​បើតាម​សម្តី​មន្ត្រី​ម្នាក់​ថ្លែង​កាលពី​ថ្ងៃអាទិត្យ​ទី​១​មករា​។​

​     លោក Yurod Saleh ប្រធានការិយាល័យ​អន្តោប្រវេសន៍​នៅ​ក្រសួង​ច្បាប់​និង​សិទ្ធិមនុស្ស​និយាយថា "​វា​ជា​កំណត់ត្រា​មួយ​សម្រាប់​យើង​។ មនុស្ស​ជាច្រើន​ត្រូវបាន​ចាប់ខ្លួន​ហើយ​ជា​ស្ត្រី​ទាំងអស់​។ ពួកគេ​ត្រូវបាន​ចាប់ខ្លួន​ពីបទ​រំលោភច្បាប់​អនុញ្ញាត​អន្តោប្រវេសន៍​"​។ 

​     លោក Yurod Saleh និយាយថា ស្ត្រី​ខ្លះ​អាយុ​ខ្ទង់ ១៨ ដល់ ៣០ ត្រូវ​ចាប់ខ្លួនបាន ខណៈ​កំពុងធ្វើការ​ជា​អ្នក​កំដរ​ច្រៀង​នៅតាម​ហាង​ខារ៉ាអូខេ​ក្នុង​ទីក្រុង​ហ្សា​ការ​តា​។ 

​    ​លោក​បន្ថែមថា "​ពួកគេ​ជា​ជនរងគ្រោះ​នៃ​អំពើ​ជួញដូរ​មនុស្ស​ដែល​ប្រព្រឹត្ត​ដោយ​ភាគី​មិន​ទទួលខុសត្រូវ​ជាច្រើន​"​។ 

​    ​លោក Yurod Saleh និយាយថា មន្ត្រី​របស់លោក​បាន​រឹបអូស​យក​លិខិតឆ្លងដែន​ចិន វិក្កយបត្រ​ជាច្រើន សាច់ប្រាក់​សុទ្ធ ១៥ លាន​រូពី និង ថ្នាំ​ពន្យារកំណើត​ពី​ស្ត្រី​ទាំងអស់នេះ​។ 

​    ​លោក​និយាយថា ស្ត្រី​ទាំងអស់នេះ​ប្រឈម​ការដាក់ពិន័យ​ចាប់ពី​ផាក​ជា​លុយ និង​និរទេស​ខ្លួន រហូតដល់​ជាប់គុក​ក៏មាន​៕

ប្រភព៖បរទេស

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់