ខ្វះ​វីតាមីន B12 នាំមក​នូវ​ផលប៉ះពាល់​ជាច្រើន ជាពិសេស​ធ្វើឱ្យ​ថយចុះ​សមត្ថភាព​គិត​! នេះ​ជា​អាហារ​បង្គ្រប់​វីតាមីន B12

    ​ប្រសិនបើ​អ្នក​មិនអាច​ទទួល​វីតាមីន B12 គ្រប់គ្រាន់ នោះ​វា​ជា​រឿង​សំខាន់​ដែល​អ្នក​ត្រូវ​គិត ព្រោះ​វា​គឺជា​អ្វីដែល​អ្នកត្រូវការ​សំខាន់​បំផុត​។ កង្វះ​វីតាមីន B12 អាច​នឹង​ធ្វើឱ្យ​អ្នក​អសមត្ថភាព​ក្នុង​ការគិត​បាន​។​

​    ​* វីតាមីន B12 ជា​អ្វី ហេតុអ្វី​វា​សំខាន់​សម្រាប់​រាងកាយ​ម​នុស្ស​?
​    ​វីតាមីន B12 គឺជា​សារធាតុ​មួយ​បង្កើតឡើង​ពី​កាបូន ហើយ​វា​មាន​សារសំខាន់​សម្រាប់​មុខងារ​រំលាយ​អាហារ​និង​សុខភាព​។ សារៈសំខាន់​របស់​វា​មានដូចជា​៖
​    ​១. ផលិត​ឈាមក្រហម បើ​ខ្វះ​នឹងធ្វើ​ស្លេកស្លាំង​។​
​    ​២. ជំរុញ​ដល់​មុខងារ​កោសិកា​សរសៃប្រសាទ និង​ផលិត Myelin​។​
​    ​៣. វីតាមីន B12 គឺជា​តម្រូវការ​សម្រាប់​ការចម្លង DNA​។​

​    ​ប្រសិនបើ​អ្នក​ខ្វះ​វីតាមីន B12 អ្នក​នឹងមាន​អាកា​រៈ​ដូចជា ខ្សោយ ស្ពឹក ស្រពន់ អស់កម្លាំង​ល្ហិតល្ហៃ ហើម​និង​រលាកមាត់​និង​អណ្ដាត​។ ហើយ​ការខ្វះ​វីតាមីន B12 គឺ​ធ្វើឱ្យ​ខួរក្បាល​ខ្សោយ ដោយសារតែ​ផលប៉ះពាល់​ដល់​សរសៃប្រសាទ​។ ប្រសិនបើ​ខ្វះ​វីតាមីន B12 ធ្ងន់ធ្ងរ នឹង​បណ្ដាលឱ្យ​កើត​ជំងឺ​វង្វេង​ធ្ងន់ធ្ងរ ស្រដៀង​ទៅនឹង​ជំងឺ​បាត់​ការចងចាំ​ដែរ​។ 

​    ​ជម្រើស​អាហារ​ដើម្បី​បង្គ្រប់​វីតាមីន B12 មានដូចជា​សាច់គោ សាច់​ត្រី ដំឡូងជ្វា ការ៉ុត ស៊ុត ស្ពៃ​ប្រូ​ខូ​លី ផ្លែ​បឺ ម្ទេសផ្លោក​...៕

Untitled 1 adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់