samsung-banner
adverise with khmeread

ឆ្លាត​ហួស​! ក្មេងស្រី​អាយុ ៦ ឆ្នាំ ឆ្លៀត​ម្តាយ​ដេកលក់ យក​ម្រាមដៃ​ម្តាយ​ស្កែ​ន​តាម​ទូរស័ព្ទ​កុម្ម៉ង់​ទិញ​តុក្កតា Pokemon ពេញ​ផ្ទះ

0

    ​ម្ដាយ​ម្នាក់​ឈ្មោះថា Bethany Howell មកពី​រដ្ឋ Arkansas បាន​លង់លក់​នៅលើ​គ្រែ​នៅពេល​ល្ងាច​ថ្ងៃទី​២៦​ធ្នូ ហើយ​ទុក​ទូរស័ព្ទ​នៅលើ​តុ​កាហ្វេ​ក្បែរៗ​នោះ​។ នៅថ្ងៃនោះ​កូន​របស់​នាង​ឈ្មោះថា Ashlynd បាន​យក​ទូរស័ព្ទ​ម្តាយ បន្ទាប់មក​ចាប់​ម្រាមដៃ​របស់​ម្ដាយ​នាង​ដើម្បី​ស្កែ​ន ហើយ​បើក​វា​ចូលក្នុង​កម្មវិធី Amazon​។​

​    ​ជា​លទ្ធផល Bethany បាន​ភ្ញាក់ផ្អើល​សឹង​មិន​គួរឱ្យ​ជឿ នៅពេល​គាត់​បានឃើញ​ខ្លួនឯង​ចូលទៅក្នុង​គណនី Amazon របស់គាត់ ហើយ​បានឃើញ​នរណាម្នាក់​បាន​ទិញ​តុក្កតា Pokemon ចំនួន ១៣ គិត​ជា​ទឹកប្រាក់​អស់ ២៥០ ដុល្លារ​នៅ​ថ្ងៃ​បន្ទាប់​។ នេះ​បើ​យោងតាម​វេ​សាយ​ដេលី​មែ​ល​ចេញ​ថ្ងៃទី ២៧ ខែធ្នូ ឆ្នាំ ២០១៦​។​

​    ​Bethany បាន​និយាយថា "​ខ្ញុំ​មិនដឹងថា​កូន​របស់ខ្ញុំ​ដឹង​ពី​របៀប​ប្រើ​កម្មវិធី Amazon នេះ​ដោយ​របៀប​ណា​ទេ​។ ដំបូង​យើង​គិតថា​មាន​នរណាម្នាក់​បាន Hack គណនី​របស់​ពួកយើង​"​។​

​    ​រហូត​ទាល់តែ​តុ​ក្កាតា​ទាំងនោះ​យកមក​អាសយដ្ឋាន​របស់គាត់ ទើប​គាត់​ដឹង​ច្បាស់​ថា​នរណា​ជា​អ្នក​បើ​កម្មវិធី​នោះ​។ លោកស្រី Bethany បាន​ទៅ​សួរ​កូន ហើយ​នាង​បាន​ឆ្លើយថា​នាង​ជា​អ្នកទិញ​តុ​ក្តា​តា​ទាំងនោះ យ៉ាងណាមិញ Bethany មិនបាន​ប្រកាន់​នោះទេ ប៉ុន្ដែ​បែរជា​មាន​មោទនភាព​ចំពោះ​កូន​ដែល​ដឹង​ពី​របៀប​ប្រើប្រាស់​កម្មវិធី​នោះ​ទៅវិញ​៕

ប្រភព៖បរទេស

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់