អ្នកដំណើរ​អង្គុយ​មើល​កុនកូនជ្រូក​ទាំង​ព្រលឹម​អុរ ខណៈ​បុគ្គលិក​កាន់​ផ្ទាំង​ប៉ាណូ​ច្រឡំ​ចាក់​វីដេអូ​សិច​ចោល​

    ​កាលពី​ថ្ងៃ​ពុធ​សប្តាហ៍​មុន មនុស្ស​រាល់គ្នា​នៅក្រៅ​ផ្សារ​ទំនើប Ningbo Tianlun Square ក្នុង​ទីក្រុង​នី​ង​ពួ ប្រទេស​ចិន​បាននាំគ្នា​អង្គុយ​មើល​ភាពយន្ត​អាសអាភាស​អស់​រយៈពេល ១០ នាទី​ទាំង​ព្រឹក​ព្រលឹម​នៅលើ​ផ្ទាំង​ប៉ាណូ​ដ៏​ធំ​មួយ​។​

​    ​យោងតាម​ប៉ូលិស​ក្នុង​តំបន់​ឱ្យដឹងថា វីដេអូ​នេះ​ត្រូវបាន​រក្សាទុក​នៅក្នុង​កុំព្យូទ័រ​របស់​បុគ្គលិក​ម្នាក់​ដែល​ការងារ​របស់គេ គឺ​ធ្វើតេស្ត​វីដេអូ​លើ​ផ្ទាំង​ប៉ាណូ​។​

​    ​វីដេអូ​បង្ហាញ​ពី​កុនកូនជ្រូក​ត្រូវបាន​បង្ហោះ​នៅលើ​បណ្តាញ​សង្គម​ដោយ​អ្នកដំណើរ​ឆ្លងកាត់​ទីនោះ​។​

​    ​ឧ​ប​ទ្ទេវ​ហេតុនេះ​ត្រូវបាន​រាយការណ៍​ទៅកាន់​ប៉ូលិស​ក្នុង​សង្កាត់​យី​ង​ចូ​វ ហើយ​បុគ្គលិក​កាន់ការ​ងារ​នេះ​ត្រូវបាន​នាំខ្លួន​ទៅ​សួរចម្លើយ​។​

​    ​ក្រោយ​ហេតុការណ៍​បានកើត​ឡើង ផ្សារ​ខាងលើ​សុំទោស​ជា​សារ​ធារ​ណៈ​ចំពោះ​រូប​ភាពមិន​សមប្រកប​ត្រូវបាន​បង្ហាញ​នៅ​សាធារណៈ​។​

​    ​យោងតាម People's Daily ឱ្យដឹងថា ឧ​ប​ទ្ទេវ​ហេតុនេះ​គឺជា​រឿង​ចៃដន្យ​ដោយសារ​កុំព្យូទ័រ​យួរដៃ​របស់​បុរស​មិនបាន​បញ្ចេញ​ឈ្មោះ​ខាងលើ ត្រូវបាន​ទុកចោល​ដោយ​ឱ្យ​វា​លេង​វីដេអូ​ដោយ​ស្វ័យប្រវត្តិ​៕

 

1 adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់