samsung-banner
adverise with khmeread

Apple នឹង​បើក​រោងចក្រ​ផលិត iPhone នៅ​ប្រទេស​ឥណ្ឌា ដែល​ល្បី​តឹងតែង​ចំពោះ​ក្រុមហ៊ុន​បរទេស ក្នុង​ឆ្នាំ ២០១៧ នេះ​

1

    ​យោងតាម​របាយការណ៍​ថ្មី​មួយ​បានឱ្យដឹងថា ក្រុមហ៊ុន Apple អាច​ចាប់ផ្តើម​ផលិត​ទូរស័ព្ទ iPhone របស់ខ្លួន​នៅក្នុង​ប្រទេស​ឥណ្ឌា​នៅ​ដើមខែ​មេសា​នាពេល​ខាងមុខនេះ​។​

​    ​កាសែត The Times of India បាន​រាយការណ៍​ថា ក្រុមហ៊ុន Apple បាន​ចាប់ដៃ​គួ​ជាមួយ​រោងចក្រ​ផលិត​ទូរស័ព្ទ Wistron របស់​កោះ​តៃវ៉ាន់​ដើម្បី​ដំឡើង iPhone នៅ​ទីក្រុង Bangalore​។​

​    ​ផ្អែកលើ​ពន្ធ​នាំចូល​ផលិត​នានា​របស់​ឥណ្ឌា​រាប់ទាំង​ទូរស័ព្ទ​របស់ Apple ការផ្តួចផ្តើម​ផលិត​ផលិតផល​ថ្មី​របស់​ក្រុមហ៊ុន​អាមេរិក​នេះ​ក្នុងប្រទេស​ឥណ្ឌា​នឹង​អនុញ្ញាតឱ្យ​ក្រុមហ៊ុន Apple លក់​ផលិតផល​របស់ខ្លួន​នៅ​តម្លៃ​ប្រកួតប្រជែង​នៅក្នុង​ទីផ្សារ​ទូរ​ស័​ព្ធ​ស្មា​ត​ហ្វូ​ន​ដ៏​រីក​ច​ម្រើ​មួយ​នេះ​។​

​    ​Apple បាន​សម្លឹង​ឃើញ​ទីផ្សារ​កំពុង​ងើបឡើង​នៅ​អាស៊ី​ជា​គោលដៅ​សម្រាប់​ផលិតផល​របស់ខ្លួន​ជា​យូរណាស់​មកហើយ​។ ផលិតផល​ភាគច្រើន​របស់ Apple បច្ចុប្បន្នកំពុង​ផលិត​ដោយ​ក្រុមហ៊ុន Foxconn របស់​ចិន​៕

ប្រភព៖បរទេស

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់