ត្រឹម​គ្រឿងផ្សំទាំងនេះ​សោះ ជួយ​ឱ្យ​សក់​ដុះ​លឿន​ចាប់​មិន​ចង់​ឈ្នះ​!

    ​មនុស្ស​ជាច្រើន​ចង់បាន​សក់វែង​និង​ភ្លឺរលោង ប៉ុន្ដែ​ពួកគេ​មិនអាច​សម្រេច​គោលដៅ​របស់​ពួកគេ​ដោយសារ​ជ្រុះ​សក់ ឬ​ដុះ​សក់មក​ស្ដើង​។ ប្រសិនបើ​អ្នក​ដុះ​សក់មក​ស្ដើង ហើយ​យឺត បន្ទាប់ពី​កាត់​រួច នេះ​ជា​វិធី​ដើម្បី​ជួយ​អ្នក​។​

​    ​* គ្រឿងផ្សំ​៖
​    ​- ដំឡូងបារាំង ៥ ទៅ ៦ យក​ទំហំ​ល្មម​

​    ​* របៀប​ធ្វើ​៖
​    ​ចិត​សំបក​រួច​យកទៅ​កិន​ក្នុង​ម៉ាស៊ីន​ទឹកក្រឡុក​ឱ្យ​ម៉ដ្ដ​។ ពេល​កិន​ទៅ​រាង​ខាប់​ខ្លាំង ថែម​ទឹក​ចូលក្នុង​ម៉ាស៊ីន​ទឹកក្រឡុក​ប្រិ​សន​បើ​អ្នកត្រូវការ ហើយ​សម្រិត​យកតែ​ទឹក​ដំឡូងបារាំង​ប៉ុណ្ណោះ​។​

​    ​យក​ទឹក​ដំឡូងបារាំង​ទៅ​ម៉ាស្សា​សក់​ថ្នមៗ​ឱ្យ​សព្វ បន្ទាប់មក​យក​ប្រដាប់​ក្រប​សក់​ទុកចោល ២០ នាទី សឹម​លាង​ទឹក​ចេញ​។ អនុវត្ត​ម្ដង​មួយ​រៀងរាល់​សប្ដាហ៍ ហើយ​ចាំ​អ៊ុត​មើល​លទ្ធផល​ដោយ​ខ្លួនឯង​៕

2
adverise with khmeread

អ្នកនឹងចូលចិត្ត

Loading ad ...