ញាក់សាច់​! យុវជន​មួយក្រុម​នៅ​ហុងកុង​បង្កើត​ក្រុមហ៊ុន​មួយ ដែល​ជួយ​អ្នក​ឈ្លក់​វង្វេង​នឹង​ហ្គេម រកលុយ​បាន ៥,១៦ ដុល្លារ ពី​ការលេង​ហ្គេម​ក្នុង​មួយ​ម៉ោង​

    ​មនុស្ស​ជាច្រើន​មើលឃើញ​ការលេង​ហ្គេម​ជាការ​បង្ហិន​ពេលវេលា​ដែល​អាច​យកទៅ​សិក្សា​លើ​មុខវិជ្ជា​ផ្សេង ប៉ុន្តែ​ស្ថាបនិក​សហគ្រាស Teen Future មើលឃើញ​វា​ជា​ឱកាស​សម្រាប់​យុវជន​ដើម្បី​សិក្សា​និង​មាន​អនាគត​ល្អ​។​

​    ​លោក Connor Chu Hing-ting និង​កញ្ញា Bonnie Leung បាន​បង្កើត​សហគ្រាស​សង្គម​នេះ​ប្រហែល ១៨ មុន​ដើម្បី​ផ្តល់ជូន​នូវ​ការសិក្សា​និង​ការងារ​ក្រៅ​ម៉ោង​សម្រាប់​យុវជន​តាមរយៈ​ការងារ​ធ្វើតេស្ត​ហ្គេម​ដែលមាន​ប្រាក់ខែ​ជូន​។​

​    ​លោក Chu បាន​និយាយថា "​ខ្ញុំ​ធ្លាប់​ផ្តល់​ការសិក្សា​ដោយ​ឥតគិតថ្លៃ​ដល់​យុវជន​បាត់បង់​ឱកាស​ការងារ​ជាង ១០ ឆ្នាំ​មកហើយ ប៉ុន្តែ​ខ្ញុំ​មាន​អារម្មណ៍​ថា ខ្ញុំ​មិនអាច​ជួយ​ពួកគេ​បាន​ទៀត​ទេ​"​។ កត្តា​នេះហើយ​បាន​បង្ខំ​ឱ្យ​លោក​ស្វែងរក​វិធី​ជួយ​ដល់​យុវជន​។ បទពិសោធន៍​របស់គាត់​បានធ្វើឱ្យ​គាត់​ដឹង​ពី​ទំនាក់ទំនង​ជិតស្និទ្ធ​រវាង​យុវជន​និង​ហ្គេម​។​

​    ​ខណៈ​លោក Chu និង​កញ្ញា Leung មិនដឹង​ច្រើន​ពី​ហ្គេម ពួកគេ​បាន​ជួប​សាស្ត្រាចារ្យ​ដែល​ជំនាញ​ក្នុង​ប្រធានបទ​នេះ​។ ដោយ​រួមដៃគ្នា ពួកគេ​បាន​រកឃើញថា ការធ្វើ​តេស្ត​ហ្គេម​អាចជា​អ្វីមួយ​ដែល​អាច​ផ្តល់ជូន​យុវជន​ជាមួយ​ការសិក្សា​និង​ឱកាស​ការងារ​។​

​    ​ប៉ុន្តែ​ខណៈ​ក្រុមហ៊ុន​ផលិត​ហ្គេម​ភាគច្រើន​មាន​នាយកដ្ឋាន​ធ្វើតេស្ត​ដោយ​ខ្លួនឯង កញ្ញា Leung បាន​ជួប​ការលំបាក​ដើម្បី​រក​អតិថិជន​ដែល​នឹង​ម៉ៅ​ការបន្ត​នូវ​ការងារ​ធ្វើតេស្ត​មកកាន់​ក្រុម Teen Future​។​

​    ​ប៉ុន្តែ​នាង​បាន​និយាយថា ការលក់​ហ្គេម​ដែល​កើតចេញពី​ការចូលរួម​របស់​សហ​គ្រាស​ថ្មី​នេះ​គឺថា សហគ្រាស​ថ្មី​នេះ​អាំ​ច​ជួយ​ក្រុមហ៊ុន​ហ្គេម​ធ្វើតេស្ត​ហ្គេម​ម្តង​ហើយ​ម្តងទៀត មិនចេះ​ជិនណាយ ហេតុដូច្នេះ​ហើយនឹង​ជួយ​ទុកពេល​ទំនេរ​ឱ្យ​បុគ្គលិក​ក្រុមហ៊ុន​ហ្គេម​ទៅធ្វើ​ការងារ​អភិវឌ្ឍ​ហ្គេម​ឱ្យ​កាន់តែ​ប្រសើរ​បន្ថែមទៀត​។​

​    ​Teen Future បាន​សហការ​ជាមួយ Outblaze ដែលជា​ក្រុមហ៊ុន​កម្សាន្ត​ឌីជីថល​និង​បច្ចេកវិជ្ជា​នៅ​ទីក្រុង​ហុងកុង ហើយ​បាន​បញ្ជូន​គ្រូបង្ហាត់​ពីរ​នាក់​ទៅកាន់​ក្រុមហ៊ុន​ថ្មី​នេះ​សម្រាប់​កម្មសិក្សា​ដើម្បី​ទទួលបាន​ជំនាញ​ធ្វើតេស្ត​ហ្គេម​។​

​    ​បន្ទាប់មក យុវជន​បាត់បង់​ឱកាស​ទាំងឡាយ​នឹង​អាច​ទទួលបាន​ជំនាញ​ថ្មី​ពី​គ្រូបង្ហាត់​ដែល​ពួកគេ​ប្រើប្រាស់​ដើម្បី​រកប្រាក់​ពី​ការងារ​ក្រៅ​ម៉ោង​។​

​    ​បច្ចុប្បន្ន Teen Future ស្ថិតក្នុង​កុងត្រា​រយៈពេល ៦ ខែ​ជាមួយ Outblaze ដែល​បានចាប់ផ្តើម​កាលពី​ខែកញ្ញា​។ ក្រុមហ៊ុន​ហ្គេម​នេះ​បាន​ម៉ៅ​បន្តការងារ​ធ្វើតេស្ត​ហ្គេម​ចំនួន ៩០ ម៉ោង​ទៅឱ្យ Teen Future ក្នុង​មួយខែ ដែល​ត្រូវបាន​បែងចែក​ក្នុងចំណោម​គ្រូបង្ហាត់​ពីរ​នាក់ និង​អ្នក​ធ្វើតេស្ត​បី​ទៅ​បួន​នាក់​ផ្សេងទៀត​។​

​    ​គ្រូបង្ហាត់​ទទួលបាន ៩,៦៧ ដុល្លារ​ក្នុង​ម៉ោង​ខណៈ​អ្នកធ្វើ​តេស្ត​រកបាន ៥,១៦ ដុល្លារ​ក្នុង​មួយ​ម៉ោង​។​

​    ​Yip Tze-kiu វ័យ ១៥ ឆ្នាំ ដែល​បាន​ចំណាយពេល​យ៉ាងតិចណាស់ ១០ ម៉ោង​ក្នុង​មួយថ្ងៃ​ក្នុង​ការលេង​ហ្គេម​បាន​និយាយ "​ខ្ញុំ​បាន​ស្វែងយល់​យ៉ាង​ដូច្នេះ​ថា ការធ្វើ​តេស្ត​ហ្គេម​គឺ​ខុសពី​ការលេង​ហ្គេម ហើយ​អ្នក​មិនអាច​យក​ឥរិយាបថ​លេង​ហ្គេម​មក​ធ្វើការ​បានឡើយ​"​។​

​    ​រូបគេ​បាន​បន្តថា ការងារ​នេះ​បាន​ជួយ​បង្កើន​បទពិសោធន៍​រប​ស់​ខ្លួន​និង​ផ្តល់នូវ​ជម្រើស​បន្ថែមទៀត​ប្រសិនបើ​រូបគេ​មិនអាច​បន្ត​ការសិក្សា​។​

​    ​Leung បាន​បន្ថែមថា "​ជំនួស​ឱ្យ​ការបញ្ឈប់​យុវជន​ពី​ការលេង​ហ្គេម​ដោយសារ​បញ្ហា​ញៀន ចុះ​ហេតុអ្វី​មិន​អនុញ្ញាតឱ្យ​ពួកគេ​យល់​ពី​ទិដ្ឋភាព​ផ្សេងទៀត​របស់​ហ្គេម​ដូច្នេះ​ពួកគេ​អាចមាន​អនាគត​ល្អ​នៅក្នុង​ឧស្សាហ​កម្មនេះ​?"​។​

​    ​លោក Chu បាន​បន្ថែមទៀតថា "​យុវជន​ទាំងនេះ​មាន​អារម្មណ៍​ទទួលបាន​ជោគជ័យ​ពី​ហ្គេម ដូច្នេះ​ហេតុអ្វី​បានជា​មិន​ប្រើ​ឱកាស​នេះ​ជា​ឱកាស​រៀនសូត្រ​ដល់​ពួកគេ​?"៕

adverise with khmeread

អ្នកនឹងចូលចិត្ត