បើក​យុទ្ធនាការ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន ឃាត់​បាន​មនុស្ស​១៧​នាក់ (​មាន​វីដេអូ​)

    ភ្នំពេញ ៖ រយៈពេល​មួយ​ឆមាស​គិត​ចាប់ពី​ថ្ងៃទី​១​ ខែមករា ឆ្នាំ​២០១៧ ដល់​ថ្ងៃទី​៣០ ខែមិថុនា ឆ្នាំ​២០១៧ ខាងមុខនេះ សមត្ថកិច្ច​នឹង​បើក​យុទ្ធនាការ លើក​ទី​១​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន​ខុសច្បាប់​ដើម្បី​ម្ចាស់ការ​ការពារ និង​លើកកម្ពស់​សុខុមាលភាព​របស់​ប្រជាពលរដ្ឋ​ប្រឆាំង​ទប់ស្កាត់​ចំពោះ​មហន្តរាយ​ដែល​បណ្តាលមកពី​ឥទ្ធិពល​នៃ​គ្រឿងញៀន​ខុសច្បាប់​សំដៅ​រក្សា​ការពារ​រឹងមាំ​នូវ​ខឿន​សន្តិសុខ សណ្តាប់ធ្នាប់​សាធារណៈ និង​សុវត្ថិភាព​សង្គម​។​

    ខាងលើនេះ​ជា​ទិសដៅ​របស់​ប៉ូលិស​ខណ្ឌ​ខណ្ឌ​ពោធិ​សែន​ជ័យ ក៏ដូចជា​សម្រាប់​ខណ្ឌ​ទាំង​១២ ក្នុង​រាជធានី​ភ្នំពេញ សម្រាប់​អនុវត្ត​កាត់បន្ថយ​និង​ឈានទៅ​លុបបំបាត់​ក្នុង​ឆ្នាំ​២០១៧ នាពេល​ខាងមុខនេះ។​

    ជាក់ស្តែង​នៅ​យប់​ថ្ងៃទី​១ មករា ២០១៧ នេះ កម្លាំង​ប៉ូលិស​ខណ្ឌ​ពោធិ​សែន​ជ័យ ដោយមាន​ការបញ្ជារ​ពី​លោក​អធិការ និង​ដោយមាន​ការដឹកនាំ​ផ្ទាល់​ពី​លោក​អធិការរង​ទទួលបន្ទុក បាន​ដឹកនាំ​កម្លាំង លក្ខណៈ​ទ្រង់ទ្រាយ​ធំ ដោយ​យក​រថយន្ត​និង​កម្លាំង​ម៉ូតូ ដើរ​ប្រមូល​ក្មេង​ទំនើង​ដែល​អ​ង្កុ​យ​លេង​នៅតាម​មុខ​ក្លឹប ផ្លូវ​សារ​ធារ​ណៈ​ជាពិសេស នៅតាម​បណ្តោយ​ផ្លូវ​វេ​ង​ស្រេង​ដោយ​ឃាត់​បាន​បន្តបន្ទាប់​បាន​ចំនួន​១៧​នាក់ ដកហូត​បាន​ថ្នាំញៀន ៣​កញ្ចប់ ដាវ​ស៊ាំម៉ូ​រៃ​១​ដើម ឧ​បរ​ណ៍​សម្រាប់​ប្រើប្រាស់​គ្រឿងញៀន រួម​ក​នឹង​ម៉ូតូ​៣​គ្រឿង​​នាំយក​មកកាន់​ផ្នែក​ជំនាញ ព្រហ្មទណ្ឌ ដើម្បី​ធ្វើ​តេស​ទឹកនោម​ស្វែងរក​សារធាតុ​ញៀន​។​

    ជា​លទ្ធផល​ក្នុងចំណោម​១៧​នាក់ មាន​៦​នាក់​មិនមាន​ផ្ទុក​នូវ​សារធាតុ​ញៀន សមត្ថកិច្ច​បាន​ដោះ​លែងឱ្យ​ត្រឡប់ទៅផ្ទះ​វិញ។ ​ដោយឡែក​ជន​ដែល​នៅ​សេសសល់ សមត្ថកិច្ច​បាន​ឃុំខ្លួន​បណ្តោះអាសន្ន​រង់ចាំ​វិធា​ប​ការចាត់ការ​បន្តទៀត​៕

Unnamed
adverise with khmeread
Loading ad ...