អ្នកជំនាញ​អចលនទ្រព្យ​លើ​ពិភពលោក​និយាយថា បើ​ចង់​លក់​ផ្ទះ សូមកុំ​និយាយ​ពាក្យ​ទាំងអស់នេះ​ឱ្យសោះ​!

    ​ពេល​ប្រកា​សលក់​ផ្ទះ អ្នក​ច្បាស់​ជា​ចង់​ប្រើពាក្យ​ពេចន៍ ដែល​ជួយ​បង្កើន​អត្ថប្រយោជន៍ និង​ទាក់ទាញ​ដល់​អ្នកទិញ​។ ប៉ុន្តែ​ភ្នាក់ងារ​អចលនទ្រព្យ​នៅ​ក្រុមហ៊ុន​អចលនទ្រព្យ Trulia បាន​ណែនាំ​ពាក្យសម្តី​មួយចំនួន ដែល​ម្ចាស់ផ្ទះ​គួរ​ចៀសវាង​ឱ្យបាន​។​

​    ​ពួកគេ​និយាយថា ពេល​លក់​ផ្ទះ ត្រូវ​ចៀសវាង​ពាក្យ​ទាំង ៣ ម៉ាត់​នេះ គឺ "​ស្រស់ស្អាត ប្រណិត និង​មាន​មន្ត​ស្នេហ៍​ទាក់ទាញ​"​។ អ្នកជំនាញ​ក្រុមហ៊ុន​នេះ​ណែនាំ​ថា ពាក្យ​ទាំងបី​ជា​ពាក្យ​ដែល​គេ​និយម​ប្រើ​ហួសហេតុ​ពេក​ក្នុងការ​ពណ៌នា​ផ្ទះ​ដែល​បម្រុង​ដាក់លក់​។​
 
​    ​ដោយសារ​ពាក្យ​បែបនេះ​ឮ​គ្រប់​ផ្ទះ​ដែល​បម្រុង​ដាក់លក់ ដូច្នេះ​អតិថិជន​នឹង​មិនសូវ​ចាប់អារម្មណ៍​ទេ ផ្ទុយទៅវិញ ពួកគេ​នឹង​ស្វែងរក​ផ្ទះ​ណា​ដែល​គេ​រៀបរាប់​ប្រាប់​លម្អិត​ត្រង់ចំណុច​សំខាន់ៗ​ដែល​ពួកគេ​ចង់បាន​។ នេះ​បើតាម​សម្តី​របស់​លោកស្រី Melissa Potter អ្នកជំនាញ​អចលនទ្រព្យ​នៅ​ក្រុមហ៊ុន Trulia អះអាង​ដូច្នេះ​។ 

​    ​អតិថិជន​សក្តានុពល​មានការ​បារម្ភ​ចំពោះ​ពាក្យ​ទាំងបី​នេះ ព្រោះ​ផ្ទះ​លក់​ណា​ក៏​ពណ៌នា​អំពី​ពាក្យ​ទាំងបី​នេះដែរ​។ ហើយ​អតិថិជន​គោលដៅ​មិន​ច្បាស់​ក្នុង​ចិត្ត​ថា​គួរ​ទិញ​ផ្ទះ​នោះ​ឬក៏​អត់​ទេ ព្រោះ​មិនដឹង​ច្បាស់​ថា​តើ​ក្នុងផ្ទះ​នោះ​មាន​ចំណុច​ពិសេស​អ្វីខ្លះ​ផង​ទេ​៕  

ប្រភព៖បរទេស

1
adverise with khmeread

អ្នកនឹងចូលចិត្ត