នាយរង​ប៉ុស្តិ៍​ច្រកទ្វារ​អន្តរជាតិ​ចាំ​យាម​ម្នាក់​បាន​ចងក​សម្លាប់ខ្លួន​

    កោះកុង ៖ នាយរង​ប៉ុស្តិ៍​ច្រកទ្វារ​អន្តរជាតិ​ចាំ​យាម​ម្នាក់​បានធ្វើ​អត្តឃាត​ដោយ​ចងក​សម្លាប់ខ្លួន នា​ព្រឹក​ថ្ងៃទី១ ខែមករា ឆ្នាំ២០១៧ នៅ​ចំណុច​ផ្សារ​ថ្មី ភូមិ ១ សង្កាត់​ស្មាច់មានជ័យ ក្រុង​ខេមរភូមិន្ទ ខេត្តកោះកុង​ដោយ​មូលហេតុ​មាន​ជំងឺ​ប្រចាំកាយ​។

    នៅ​ថ្ងៃ​ដដែល​កម្លាំង​ប៉ូលិស​ជំនាញ​បច្ចេកទេស និង​វិទ្យាសាស្ត្រ សហការ​ជា​ក្រុមគ្រូពេទ្យ ចុះ​ត្រួតពិនិត្យ​សាកសព លោក ឆាយ ពុធ​ផល្លា ភេទ​ប្រុស អាយុ៤៣​ឆ្នាំ ជា​នាយរង​ប៉ុស្តិ៍​ច្រកទ្វារ​អន្តរជាតិ​ចាំ​យាម ដែល​បាន​យក​ខ្សែ​អង្រឹង ចងក នឹង​បង្កាន់ដៃ​ជណ្តើរ ផ្ទះ​របស់ខ្លួន ធ្វើអត្តឃាត ដោយសារ​តូចចិត្ត​មាន​ជម្ងឺ​រាំ​រ៉ៃ។​

    បន្ទាប់ពី​ពិនិត្យ​រួច​សមត្ថកិច្ច​បានប្រគល់​សព​ជូន​ក្រុមគ្រួសារ​ធ្វើបុណ្យ​តាម​ប្រពៃណី​៕

Unnamed adverise with khmeread

មតិយោបល់