តើ​រវាង Olivier Giroud និង Henrikh Mkhitaryan នរណា​ស៊ុត​ក្បាច់​ខ្យាដំរី​អស្ចារ្យ​ជាង​?

    ​បាល់ទាត់​ពេលខ្លះ​ពិតជា​អស្ចារ្យ មិន​អ៊ីចឹង​?

​    ​គ្មានអ្វី​ប្រសើរ​ជាង​ឃើញ​ការប្រកួត​មួយចំនួន​មានការ​ស៊ុត​បញ្ចូល​ទី​ជាមួយនឹង​បច្ចេកទេស​ដ៏​អស្ចារ្យ​នោះឡើយ ហើយ​នៅក្នុង​លី​ក​កំពូល​អង់គ្លេស Premier League យើង​ពិតជា​មានសំណាង​ដោយ​អាច​ឃើញ​នូវ​គ្រាប់​បាល់​ដ៏​អស្ចារ្យ​មិនអាច​បំភ្លេចបាន​នា​សប្តាហ៍​កន្លងទៅនេះ​។​

​    ​ក្រោយ Henrikh Mkhitaryan បាន​ស៊ុត​គ្រាប់​បាល់​ក្បាច់​ខ្យាដំរី​គួរឱ្យកត់សម្គាល់​មួយ​គ្រាប់​សម្រាប់​បិសាច​ក្រហម Manchester United ក្នុងជំនួប​ជាមួយនឹង Sunderland នា​ថ្ងៃ Boxing Day ខ្សែប្រយុទ្ធ​របស់​កាំភ្លើង​ធំ Arsenal កីឡាករ Olivier Giroud បានធ្វើ​រឿង​ស្រដៀង​គ្នា​ទៅនឹង​នេះ​ផងដែរ ក្នុងជំនួប​ជាមួយ Crystal Palace ចំ​ថ្ងៃ​ឆ្នាំ​សកល​កាលពី​ម្សិលមិញ​នេះ​។​

​    ​ហើយ​បន្ទាប់មក​ប្រិយមិត្ត​បាល់ទាត់​ប្រាកដជា​ឆ្កួត​វង្វេង​សម្រាប់​គ្រាប់​បាល់​ទាំងនេះ​។​

​    ​ប៉ុន្តែ​តើ​គ្រាប់​បាល់​មួយណា​អស្ចារ្យ​ជាងគេ​?

​    ​តោះ​ទៅ​មើល​វីដេអូ​ខាងក្រោម​នេះ​ដើម្បី​វាយតម្លៃ​សម្រាប់​គ្រាប់​បាល់​ទាំងពីរ​គ្រាប់​នេះ​!៕

 

Jul 1 main olivier giroud henrikh mkhitaryan goals
adverise with khmeread
Loading ad ...