Zlatan Ibrahimovic ឆ្លើយតប​ទៅ​ពួក​អ្នក​រិះគន់​គាត់​ថា​លេង​មិនកើត​ទេ​ចាស់​ហើយ​

    ​ខ្ញី​ចាស់​កាន់តែ​ហិ​រ​របស់​បិសាច​ក្រហម Manchester United កីឡាករ Zlatan Ibrahimovic បាន​វាយបក​ទៅកាន់​អ្នក​រិះគន់​របស់ខ្លួន​ដែល​បាន​និយាយថា គាត់​គឺ​ពិតជា​ចាស់​ពេក​មិនអាច​ជោគជ័យ​ក្នុង​លី​ក​កំពូល​អង់គ្លេស Premier League និង​បាន​ថាឱ្យ​ពួកគេ​ថា​និយាយ "​ពាក្យ​ឥតប្រយោជន៍​"​។​

​    ​និមិត្តរូប​របស់​ប្រទេស​ស៊ុយអែត​រូបនេះ បានបញ្ចប់​អាជីព​ក្នុង​ឆ្នាំ ២០១៦​របស់ខ្លួន​ជាមួយនឹង​គ្រាប់​បាល់​ចំនួន ៥០​គ្រាប់ ដែល ១៧​គ្រាប់​ក្នុងចំណោម​គ្រាប់​បាល់​ទាំងនោះ​ធ្វើឡើង​នៅក្នុង​ទឹកដី Old Trafford ក្រោយ​ការផ្លាស់​ដោយ​មិនមាន​តម្លៃ​ខ្លួន​របស់គាត់​ពី​ក្លឹប​អ្នកមាន​បារាំង Paris Saint-Germain កាលពី​ទីផ្សារ​រដូវក្តៅ​កន្លងទៅនេះ​។​

​     គាត់​ស្ទើរតែ​អាច​នឹង​បាន​ចូលរួម​ជាមួយនឹង Lionel Messi ក្នុងនាម​ជា​កីឡាករ​រក​គ្រាប់​បាល់​ច្រើនជាង​ក្នុង​ពិភព​បាល់ទាត់​កាលពី​ឆ្នាំមុន ប៉ុន្តែ​គាត់​បាន​ចាញ់​តារាបាល់ទាត់​ឆ្នើម​របស់​អ្នក​មានបុណ្យ Barcelona ត្រឹម​តែមួយ​គ្រាប់​ប៉ុណ្ណោះ បន្ទាប់ពី​ខកខាន​រក​គ្រាប់​បាល់​ឱកាស​ចុងក្រោយ​ក្នុងការ​ប្រកួត​ជ័យជម្នះ​ចុងឆ្នាំ ២-១ របស់​បិសាច​ក្រហម​ទៅលើ Middlesbrough ។​

​    ​ប៉ុន្តែ Ibrahimovic បាន​អះអាងថា គាត់​ទេ​ជា​អ្នក​ត្រូវ​សើច​ដាក់​ពួក​អ្នក​ដែល​អះអាងថា​គាត់​លេង​លែងកើត និង​មិនអាច​ទៅរួច​ទេ​ក្នុង Premier League នៅ​អាយុ ៣៥​ឆ្នាំ​។​

​    ​Ibrahimovic បាន​និយាយថា "​វា​ផ្តល់ឱ្យ​ខ្ញុំ​នូវ​ថាមពល​ជាច្រើន ជឿ​ខ្ញុំ​ចុះ​។ ថាមពល​ជាច្រើន ដោយសារតែ​ពួកគេ​និយាយ​ពាក្យ​មិនបានការ ហើយ​ខ្ញុំ​បាន​ផ្តល់នូវ​ចម្លើយ​លើ​ជើង​របស់ខ្ញុំ ឱ្យ​ពួកគេ​ឃើញ​ជាក់​នឹង​ភ្នែក​"៕ 

Main zlatan ibrahimovic
adverise with khmeread