និន្នាការ​ត្របកភ្នែក ១ ជាន់​កំពុង​កក្រើក​នៅ​កូរ៉េខាងត្បូង ដោយសារតែ​នាង Ahn So-hee អតីត​សមាជិក Wondergirls

    ​ដោយមាន​ត្របកភ្នែក​ពីរ​ជាន់​បាន​ក្លាយជា​ស្ទីល​ពេញនិយម​នៅក្នុង​ប្រទេស​កូរ៉េខាងត្បូង​មកទល់​សព្វថ្ងៃ ប៉ុន្តែ​ភាព​ពេញនិយម​នេះ​ប្រហែលជា​នឹងត្រូវ​ផ្លាស់ប្តូរ​។​

​    ​កាលពីពេល​ថ្មីៗ​នេះ តារា​ល្បីៗ​ជាច្រើន​បាននាំគ្នា​តែង​មុខមាត់​ដោយ​គេ​ឃើញ​មាន​ត្របកភ្នែក​មួយ​ជាន់ ហើយ​វិធីសាស្ត្រ​ធ្វើ​ត្របកភ្នែក​នេះ​កំពុង​កើនឡើង​គួរឱ្យកត់សម្គាល់​។​

​    ​ឥឡូវ​ដោយមាន​ត្របកភ្នែក​មួយ​ជាន់​ត្រូវបាន​គេ​ឃើញថា មាន​ភាព​ទាក់ទាញ​ដោយសារ​តារា​សម្តែង​វ័យ ២៤ ឆ្នាំ​នាង Ahn So-hee ដែល​នាង​បានបង្ហាញ​ខ្លួន​ជា​លើកដំបូង​នៅក្នុង​ក្រុម​ចម្រៀង​ស្រី Wondergirls កាលពី​ឆ្នាំ ២០០៧​។​

​    ​សព្វថ្ងៃនេះ Ahn So-hee កំពុងធ្វើការ​ជា​តារា​សម្តែង​និង​តែង​ត្រូវគេ​ឃើញ​បង្ហាញមុខ​នៅលើ​ទស្សនាវដ្ដី​ម៉ូត​សម្លៀកបំពាក់ ខណៈ​ជា​តារា​សម្តែង​ម្នាក់​ដែលមាន​ត្របកភ្នែក​មួយ​ជាន់​៕

1 adverise with khmeread

មតិយោបល់