រថយន្ត​ធំ​បើក​បុក​រង្វង់​មូល​នៅ​ក្រុង​តាខ្មៅ​បង្ក​ការកកស្ទះ​ចរាចរណ៍

    កណ្តាល ៖ មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​រថយន្ត​បើក​បុក​បុក​រង្វង់​មូល​​នា​ថ្ងៃទី​០១​​ មករា ​២០១៧ វេលា​ម៉ោង​៦​ព្រលប់​ត្រង់ចំណុច​រង្វង់​មូល​ព្រែក​សំរោង​ស្ថិត​ក្នុងភូមិ​ព្រែក​សំរោង សង្កាត់​តាខ្មៅ ក្រុង​តាខ្មៅ ខេត្តកណ្ដាល​។

    ប៉ូលិស​និយាយថា គ្រោះថ្នាក់​នេះ​បង្កឡើង​ដោយ​រថយន្ត​ម៉ាក ​FUSO ពណ៌​ស ពាក់​ស្លាកលេខ​ចង្កូត​ស្តាំ PP-0835 ​អ្នកបើកបរ​មិន​ស្គាល់​អត្តសញ្ញាណ ​(​គេច​បាត់​)​ បើកបរ​ក្នុងទិសដៅ​ចុះ​ពី​កើតមក​លិច ​(​ចុះ​ពី​ស្ពាន​)​។​

    លុះ​មកដល់​ចំណុច​ខាងលើ បាន​បែកកា​ប៉ែន​ហ្វ្រាំង ​ហើយ​បាន​ជ្រុល​ចង្កូត​ឡើងលើ​រង្វង់​ហើយ​បាន​ធ្លា​ក់នៅ​ផ្លូវ​ខាងស្តាំ រង្វង់​មូល បណ្តាល​ឱ្យ​បែក​កង់​ទៅមុខ​លែងរួច​។​ ខូចខាត​រថយន្ត​១​គ្រឿង បង្គោល​ភ្លើង​បំភ្លឺ​រង្វង់​មូល​ចំនួន ៤ ​បង្គោល ឥដ្ឋ​កា​រូ​ទំហំ​ទទឹង​៣​ម៉ែត្រ បណ្តោយ​៤​ម៉ែត្រ​។ ​មូលហេតុ​មកពី បែកកា​ប៉ែន​ហ្វ្រាំង​ និង​ហើយ​អ្នកបើកបរ​ខ្វះ​ការប្រុងប្រយ័ត្ន៕

Unnamed %282%29
adverise with khmeread
Loading ad ...