កណ្តាល ៖ មានករណីគ្រោះថ្នាក់ចរាចរណ៍ រវាងម៉ូតូ និងម៉ូតូកើតឡើងនាវេលាម៉ោង៦ និង២០នាទីព្រលប់ថ្ងៃទី០១ មករា ២០១៧ លើកំណាត់ផ្លូវជាតិលេខ៣ចន្លោះគីឡូម៉ែត្រលេខ .31-32 ចំណុចភូមិតាឡឹក ឃុំ ត្រពាំងវែង ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាលបណ្តាលឱ្យស្លាប់ម្នាក់របួស៣នាក់។
ប៉ូលិសនិយាយថា ភាគីម៉ូតូរងគ្រោះ ម៉ាក់សង់ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1FX-6304 បើកបរ ដោយឈ្មោះ អ៊ុង ចន្ធារិទ្ធិ ភេទប្រុសអាយុ៤៤ឆ្នាំ នៅភូមិឫស្សីក្រោក ឃុំឫស្សីក្រោក ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ បើកបរក្នុងទិស ដៅពីភ្នំពេញទៅតាកែវ ស្លាប់ នៅកន្លែងកើតហេតុ និងមានអ្នករួមដំណើរម្នាក់ (មិនស្គាល់ឈ្មោះ) របួសធ្ងន់។
ចំណែកភាគីម៉ូតូម៉ាកហុងដាសេ១២៥ ស៊េរី០១៤ ពាក់ស្លាកលេខ ភ្នំពេញ 1CI-3051 បើកបរក្នុងទិសដៅពីតាកែវ មកភ្នំពេញ (ច្រាស់ទិសគ្នា) របួសធ្ងន់ និងមានអ្នករួមដំណើម្នាក់របួសធ្ងន់ដែរ (មិនទាន់ស្គាល់ឈ្មោះ) ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ។
ប៉ូលិសបញ្ជាក់ថា មូលហេតុអ្នកបើកបរម៉ូតូ០១៦ (អ្នកស្លាប់) បើកល្បឿនលឿនខ្វះ ការប្រុងប្រយ័ត្នហើយម៉ូតូមានមួកសុវត្ថិភាព មានកញ្ចក់។ ចំណែកម៉ូតូទាំង០២បានយកមករក្សាទុកនៅអធិការដ្ឋានស្រុកជាបណ្តោះអាសន្ន៕
