adverise with khmeread Yaya web

ភ្នាក់ងារ: ភាពមិនច្បាស់លាស់ក្នុងការផ្ទេរ យ៉ាយ៉ា តូរ៉េ ចេញនៅរដូវក្តៅ

          ភ្នាក់ងារ​ ឌីមីតទ្រី សេឡុក (Dimitri Seluk) បាន​​អះអាងថា ខ្សែ​បម្រើ យ៉ាយ៉ា​ តូរ៉េ (Yaya Toure) នៅបើក​ចំហចំពោះ​សំណើរ​ផ្ទេរ​ចេញ​ពី​ក្លឹប​ម៉េនឆេស្ទ័រ ស៊ីធី​នៅ​រដូវក្តៅ​នេះ។ លោក សេឡុក បាននិយាយថា “គាត់នឹងមិនចាកចេញទេ​នៅ​ខែមករា​ ប៉ុន្តែ​នៅ​រដូវក្តៅអ្វីៗអាចនឹងប្រែប្រួល”។

            ការរកគ្រាប់បាល់​និង​ការលេងដ៏ល្អ​នៅ​តំបន់​ខ្សែ​បម្រើ​បាន​ជួយ​ឲ្យ​ក្រុម​ស៊ី​ធី​ដណ្តើម​បាន​ពាន​ព្រីមីញ៉េ​លីក​ពីរលើក​ FA Cup និង​ពាន​ League Cup។ ប៉ុន្តែ​អនាគត​របស់​កីឡាករវ័យ​៣២​ឆ្នាំ​រូបនេះ​ហាក់ដូចជា​មិនច្បាស់លាស់​ ហើយធ្វើឲ្យ​មាន​ការ​សន្និដ្ឋាន​ថា យ៉ាយ៉ា​ នឹងចាកចេញ។ យ៉ាយ៉ា អាចជួបជុំឡើងវិញ​ជាមួយ​អតីត​គ្រូបង្វឹក រ៉ូបឺតូ មែនស៊ីនី (Roberto Mancini) នៅក្លឹប Inter Milan ខណៈ​ពេល​ក្លឹបយក្ស​អ៊ីតាលី​មួយនេះ​បង្ហាញ​ចេតនា​ចង់​បានតូរ៉េ។ ចំណែក​ក្លឹបរបស់ចិន Shanghai SIPG ក៏​ចង់ចំណាយ​ប្រាក់យ៉ាងច្រើន​ដើម្បី​នាំយក​កីឡាករ​រូបនេះ​ចេញពីអង់គ្លេសផងដែរ៕

adverise with khmeread
ប្រភព៖ ដេលីមែល

មតិយោបល់