samsung-banner
adverise with khmeread

លោកតា​ឥណ្ឌូនេស៊ី​ធ្វើ​ខួបកំណើត​គម្រប់​អាយុ ១៤៦ ឆ្នាំ​

3bbb368600000578 0 image a 18 1483181375597

    ​យោងតាម​ប្រភពព័ត៌មាន Daily Mail បានឱ្យដឹងថា បុរស​ម្នាក់ ដែល​អះអាងថា​ជា​មនុស្ស​ចាស់​បំផុត​នោះ ទើបតែ​ធ្វើ​ពិធី​អបអរ​ឈានចូល​អាយុ ១៤៦ ឆ្នាំ កាលពី​ថ្ងៃទី ៣១ ធ្នូ​។ 

​    ​លោកតា Saparman Sodimejo ដែល​គេ​ហៅថា​លោកតា Mbah Gotho មាន​អត្តសញ្ញាណ​បណ្ណ​ឥណ្ឌូនេស៊ី សរសេរថា​គាត់​កើត​ថ្ងៃទី ៣១ ធ្នូ ១៨៧០​។  គាត់​បាន​អបអរ​ខួបកំណើត​គាត់​ជាមួយ​សាច់ញាតិ​នៅរស់​ក្នុងស្រុក​សេ​រ៉ា​ហ្គែ​ន​នៃ​ខេត្ត​ជ្វា​កណ្តាល (Central Java)​។ 

​    ​អ្នក​ដែល​ចូលរួម​អបអរ​ខួបកំណើត​លោកតា​គឺ​ចៅប្រុស​ឈ្មោះ Suryanto និង​ប្រពន្ធ​ឈ្មោះ Suwarni​ជាមួយ​កូនៗ​ពួកគេ​ឈ្មោះ Erika Kurniawati  និង Anisa Kurniawati រួមទាំង​សាច់ញាតិ​នៅរស់​វ័យក្មេង​ដទៃទៀត​ផងដែរ​។ 

​    ​គាត់​ជា​មនុ​ស្សរស់​យូរ​ជាងគេ​ក្នុងចំណោម​បងប្អូន​បង្កើត ១០ នាក់​របស់គាត់ ក៏ដូចជា​ប្រពន្ធ​៤​នាក់​របស់គាត់ ដែល​ប្រពន្ធ​ចុងក្រោយ​គេ​គឺ​ស្លាប់​នៅ​ឆ្នាំ ១៩៨៨​។ 

​    ​កូន​របស់គាត់​បាន​ស្លាប់​អស់ហើយ ឥឡូវនេះ​គាត់​រស់នៅ​ពឹង​អាស្រ័យ​លើ​ចៅ ចៅទួត និង​ចៅលួត​។ ហើយ​ទោះបី​គាត់​ចាស់​បែបនេះ​ក្តី ក៏​គាត់​នៅតែ​អាច​ដើរ​បាន​ដោយ​ខ្លួនឯង​។ 

​    ​ប្រសិនបើ​អាយុ​នេះ​ត្រឹមត្រូវ​មែន គាត់​នឹង​ចាស់​ជាង​មនុស្ស​ចាស់​ជាងគេ​បច្ចុប្បន្ន គឺ​លោកយាយ​សញ្ជាតិ​បារាំង​ឈ្មោះ Jeanne Calment ដែលមាន​អាយុ ១២២ ឆ្នាំ​៕ 

 

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់