ប្ដីចោទប្រពន្ធមានប្រុស..."​អើយ​បើ​អញ អ៊ីចឹងមែន ហ្អែ​ង​ថា​ម៉េច អា​..." ប្តី​វាយ​ប្រពន្ធ​សន្លប់ចូលពេទ្យ

    កណ្តាល ៖ មាន​ករណី​អំពើហិង្សា​ក្នុង​គ្រួសារ​មួយ​កើតឡើង​នា​ថ្ងៃទី​០១ ​មករា ​២០១៧ វេលា​ម៉ោង​១១​ និង​០៥​នាទី ចំណុច​កន្លែង​លក់​សាច់គោ​ផ្សា​របា​សិទ្ធិភូមិ​បា​សិទ្ធ ឃុំ​ម្កាក់ ស្រុក​អង្គស្នួល ខេត្តកណ្តាល ប្តី​វាយ​ប្រពន្ធ​ត្រូវ​ប៉ូលិស​ចាប់ខ្លួន។​

    ប៉ូលិស​និយាយថា ជនរងគ្រោះ ប្រពន្ធ​ឈ្មោះ ​សឹម ងែ​ត ភេទ​ស្រី អាយុ ៣២ ឆ្នាំ​សញ្ជាតិ​ខ្មែរ អ៊ិ​ស្លាម​នៅ​ភូមិ​បា​សិទ្ធិ ឃុំ​ម្កាក់ ស្រុក​អង្គស្នួល ខេត្តកណ្តាល​ មុខរបរ លក់​សាច់គោ របួស​ស្នាក​ស្នាម ជាំ ក ខាងឆ្វេង​ជាំ​កែងដៃ​ខាងស្តាំ ក្បាល​ខាង​ផ្នែក​ឆ្វេង​។​

    ចំណែក​ជនល្មើស ជា ប្តី​ឈ្មោះ​អួន យ៉ា ភេទ​ប្រុស អាយុ​៣៥ ឆ្នាំ​សញ្ជាតិ​ខ្មែរ​អ៊ិ​ស្លាម នៅ​ភូមិ​កើតហេតុ មុខរបរ កាប់​គោ បានធ្វើ​សកម្មភាព​ទះ​នឹង​ដៃ វាយ​អុក​នឹង​សាប​បេតុង។​

    ប៉ូលិស​បន្តថា មុនពេល​កើតហេតុ ជនល្មើស​មិនសូវ​នៅផ្ទះ ពេលមកដល់​ផ្ទះ​រករឿង​ចោទ​ប្រពន្ធ​ថា​មាន​ប្រុស ចូល​ខារ៉ាអូខេ រាល់​យប់។ ​ប្រពន្ធ​ឆ្លើយថា "​អើយ​បើ​អញ អ៊ីចឹង​មែន ហ្អែ​ង​ថា​ម៉េច អា​ឆ្កែ អា​ចុយ​ម្រា​យ "​។ ​ពេលនោះ​ប្តី​ខឹង ក៏ទះកំភ្លៀង​ពីរ បី​ដៃ ធ្លាក់​ពីលើ​គ្រែ ហើយ​ស្ទុះ​ចាប់​សក់​ទាញ​អុក​លើ​សាប​ស៊ីម៉ង់ត៍ បណ្តាលឱ្យ​សន្លប់ ក៏​ផ្អើលឆោឡោ​ដល់​អ្នកជិតខាង ហើយ​ជនល្មើស គេចខ្លួន​។​

    ជនល្មើស ត្រូវបាន​ឃាត់ខ្លួន​នៅ​អធិការដ្ឋាន​ប៉ូលិស​ស្រុក​ដើម្បី​បន្ត​ចាត់ការ​តាម​នីតិវិធី​៕

adverise with khmeread