samsung-banner
adverise with khmeread

តោ​ពីរ​ក្បាល​ដើរ​ទៅរក​កញ្ជ្រោង​ត្រូវរបួស​មួយ​ក្បាល ប៉ុន្តែ​អ្វីដែល​វា​ធ្វើ​នៅពេល​បន្ទាប់ ធ្វើឱ្យ​អ្នកជំនាញ​សត្វពាហនៈ​ភ្ញាក់ផ្អើល​

1

    ​កាលពី​ថ្មីៗ​នេះ មាន​តោ​ឈ្មោល​មួយ​ក្បាល​កំពុងតែ​ឃ្លាន​ខ្លាំង​បាន​ប្រទះឃើញ​សត្វ​កញ្ជ្រោង​រងរបួស​មួយ​ក្បាល​នៅតាម​ដងផ្លូវ​នៅ​ព្រៃ​អ​ភ​រិ​ក្ស​មួយ​ហៅថា Central Kalahari Game Reserve ប្រទេស​បុ​ត​ស្វា​ណា ទ្វីបអាហ្វ្រិក​។​

​    ​កញ្ជ្រោង​នោះ​របួស​ជើង​ទាំងពីរ ប៉ុន្ដែ​ស្រាប់​តែមាន​តោ​ឈ្មោល​កំពុង​ឃ្លាន​ខ្លាំង​មួយ​ក្បាល​ចង់​ប្រល័យ​ជីវិត​របស់​វា​។ ចៃដន្យ តោ​ញី​ពីរ​ក្បាល​បាន​ស្ទុះ​មករា​រាំង​តោ​ឈ្មោល​នោះ​ពី​ការ​ស៊ីសាច់​របស់​សត្វ​កញ្ជ្រោង​។​

​    ​សត្វ​កញ្ជ្រោង​នោះ​ព្យាយាម​ការពារ​ខ្លួន​ដោយ​ការបញ្ចេញ​កាយវិការ​គ្រហឹម​ដាក់ ប៉ុន្ដែ​វា​មិនអាច​រត់​រួច​ដោយសារ​របួស​ជើង​។ តោ​ញី​ពីរ​ក្បាល​រួមទាំង​កូនៗ​វាបី​ក្បាល​នៅ​ទីនោះ បាន​ដេញ​តោ​ឈ្មោល​នោះ​ឱ្យ​ទៅឱ្យ​ឆ្ងាយ​ពី​កញ្ជ្រោង​។ តោ​ញី​បាន​ឱប​ត្រ​សោក​កញ្ជ្រោង​នោះ រហូត​ទាល់​តែតោ​ឈ្មោល​ទៅ​បាត់ស្រមោល​។​

​    ​ហើយ​ទីបំផុត​គ្មាន​សត្វ​តោ​ណា​ហ៊ាន​នៅក្បែរ​តោ​ញី​ពីរ​ក្បាល​នោះទេ ចំណែក​កូនៗ​របស់​វា​រួមទាំង​សត្វ​កញ្ជ្រោង​នោះ​មាន​សុវត្ថិភាព​៕

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់