samsung-banner
adverise with khmeread

LIverpool ចាប់អារម្មណ៍កីឡាករ Emil Forsberg របស់ក្លឹប RB Leipzing

Forsberg

          បន្ទាប់ពី​មិនអាចផ្ទេរកីឡាករ Christian Pulisic បានគ្រូ​បង្វឹក​ក្រុម​ហង្ស​ក្រ​ហម​​ Liverpool លោក Jurgen Klopp បាន​បង្វែរការ ចាប់​អារម្មណ៍​របស់​លោក​មកលើ​កីឡាករ Emil Forsberg របស់​ក្លឹប​ RB Leipzing​​ ។

          បើទោះបីជា​កីឡាករ​ Pulisic របស់ក្លឹប Dortmund គឺជា​គោលដៅ​ផ្ទេរយូរ​អង្វែង​របស់​ក្លឹបហង្ស​ក្រហម​ក៏ដោយប៉ុន្តែក្លឹប Dortmund បាន​បញ្ជាក់​ជំហរ​របស់​ខ្លួន​ជា​ថ្មី​ថា ខ្សែបម្រើ​ស្លាប​វ័យ​១៨​ឆ្នាំ​រូបនេះ​មិន​មែន​សម្រាប់​លក់​ទេ។

ខណ:ពេលដែលក្រុម​ហង្ស​ក្រហម​ចង់ពង្រឹង​ឱកាស​ប្រជែង​យក​ពាន​នៅ​ខែមករា​នេះ ហើយ​លោក​ Jurgen Klopp បាន​បង្វែរ​ចំណាប់​អារម្មណ៍លើ​កីឡា ករ​អន្តរជាតិ​របស់​ស៊ុយ​អែត Emil Forsberg វិញ។

          Emil Forsberg វ័យ​២៥​ឆ្នាំ​ទទួល​បានការ​ចាប់អារម្មណ៍​ខ្លាំង​នៅ​ក្លឹប RB Leipzing​ ចាប់តាំងពី​ផ្ទេរ​ពីក្លឹប Malmo របស់​ស៊ុយអែត​កាលពីឆ្នាំ​២០១៥​​៕

adverise with khmeread

មតិយោបល់