Jose Mourinho បង្ហាញការខកចិត្តនៅពេល Man Utd អវត្តមាន Eric Bailly

          គ្រូបង្វឹក​របស់​ក្លឹប​ Man Utd លោក Jose Mourinho ​បាន​សារភាពថា លោកមាន​ការ​ខកចិត្ត​ចំពោះ​ការ​បាត់បង់​ខ្សែ​ការ​ពារសំខាន់ Eric Bailly ដែល​ត្រូវ​បំពេញ​កាតព្វកិច្ច​សម្រាប់ក្រុមជម្រើស​ជាតិ​ក្នុងការ​ប្រកួត Africa Cup of Nations ឆាប់ជា​ងអ្វីដែល​លោក​រំពឺងទុក។

          Bailly បាន​វិលត្រឡប់​ទៅ​ចូល​រួម​ជាមួយ​ក្រុម​ជម្រើស​ដំបូង​ដោយ​យក​ឈ្នះ​ក្រុម Middlesbrough ២-១ កាល​ពី​ថ្ងៃសៅរ៍​ ជាអ្វីដែល​គ្រូបង្វឹក​សញ្ជាតិ​ព័រ​ទុយ​ហ្គាល់​រូបនេះ​បង្ហើបប្រាប់ថា អាចជា​ការប្រកួត​ចុងក្រោយ​របស់​គាត់​មុន​ពេល​ព្រឹត្តិការណ៍​ប្រកួត Africa Cup of Nations ។

          លោក​ Mourinho បាន​និយាយកាល​ពី​ថ្ងៃសៅរ៍​ថា “​ Bailly នឹងចាកចេញ។ គាត់​នឹង​ទៅចូល​រួម​ជាមួយក្រុម​ជម្រើស​ជាតិ។ គាត់ត្រូវលេងក្នុងក្រុម​ជម្រើស​ជាតិ​នៅ​ ដូច្នេះគាត់មិនអាច​ចូល​រួម​ប្រកួត​ជាមួយ​ក្រុម West Ham បាន​ទេ។

ទោះបីជាយ៉ាងណា​ Man Utd សង្ឃឹមថា កីឡាក​រសញ្ជាតិកូឌីវ័រវ័យ​២២​ឆ្នាំ​រូបនេះ​ ដែល​ទើបនឹង​សះសើ្បយ​ពីរបួស​នាពេល​ថ្មីៗនេះ​នឹង​បាន​រួម​ដំណើរទៅ​ទឹកដី​របស់​ West Ham ៕

Bailly adverise with khmeread

មតិយោបល់