Steven Gerrard និង Steve McManaman : Chelsea ពិតជាខ្លាំងជាង Liverpool

          Steven Gerrard និង Steve McManaman យល់ឃើញដូចគ្នា​ថា ក្រុម Livepool ​ត្រូវ​តែ​ខំប្រឹងព្យាយាមឲ្យអស់ពីសម្ថភាពដើម្បី​តាម​ក្រុមឲ្យ​ទាន់ក្រុម​​​ Chelsea ​ប្រសិន​បើ​ពួកគេ​ចង់​ទទួល​បាន​ជោគជ័យ។​

          ទោះបីជាក្រុម​ហង្ស​ក្រហម​​ឈ្នះ​ក្រុម​​ City នៅ​ថ្ងៃចូល​ឆ្នាំ​ថ្មីហើយ​ឡើង​មក​ឈរនៅ​លេខ​រៀងទី​២​ក្នុង​ក្របខណ្ឌ PL ក៏ដោយ ប៉ុន្តែក្រុម​​ Liverpool ​ត្រូវតែខិត​ខំបន្ថែមទៀតដើម្បីតាម​ឲ្យ​ទាន់​ក្រុម​​ Chelsea​ ដែល​កំពុង​នាំមុខ​​៦​ពិន្ទុ​ដាច់ ។

​          អតីត​កីឡាករ​ទាំង​ពីរ​នេះ​ជឿថា វាពិតជា​សំ​ខាន់​ណាស់​សម្រាប់ Liverpool​ត្រូវ​តែបន្ត​យក​ឈ្នះ​បន្ថែមទៀត។​ Gerrard ​ពន្យល់ថា ការប្រកួត​រវាងក្រុម​ទាំង​ពីរ​បាន​ចាប់ផ្តើម​តាំង​ពីដើម​ររដូវ​កាល​ហើយ​ក្រុម​ទាំង​ពីរ​បានព្យាយាម​វ៉ាដាច់គូ​ប្រកួត​ដទៃទៀត​។

          ចំណែក​ McManaman បាន​បន្ថែម វាគឺជា​ការ​ពិត។ អ្នក​ត្រូវ​តែ​បន្តឈ្នះនិង​បន្ត​ដាក់​សម្ពាធ​លើ​ក្រុម​ដែល​កំពុង​នាំ​មុខ​ពីព្រោះ​ពេលវេលានេះ​គឺតឹងតែងខ្លាំង​ណាស់ដោយសារ Chelsea មាន​ក្រុមមួយ​ដែល​ខ្លាំង​ជាង​ក្រុម​​ Liverpool ”៕

adverise with khmeread