samsung-banner
adverise with khmeread

អតីត​ប្រធានាធិបតី​ក្រ​បំផុត​លើ​លោក បកស្រាយ​បញ្ហា​របស់​ពិភពលោក​ត្រឹម ៤៥ វិនាទី​ប៉ុណ្ណោះ​

1

    ​លោក José Mujica ធ្លាប់ជា​ប្រធានាធិបតី​ក្រីក្រ​បំផុត​របស់​ប្រទេស​អ៊ុយ​រូ​ហ្គា​យ​ពី​ឆ្នាំ ២០១០ ដល់ ២០១៥​។ អតីត​អ្នក​ប្រយុទ្ធ​ដើម្បី​សេរីភាព​ក្នុង​ចលនា​ឧទ្ទាម Tupamaros កាលពី​ទសវត្សរ៍ ៦០ និង ៧០ រូបនេះ​ធ្លាប់​ត្រូវបាន​ចាប់​ជា​ចំណាប់ខ្មាំង​ដោយ​របប​ផ្តាច់ការ​រវាង​ឆ្នាំ ១៩៧៣ និង ១៩៨៥​។ គាត់​គាំទ្រ​ទស្សនវិជ្ជា​នៃ​ជីវិត​ដោយ​ផ្តោតលើ​ភាពរឹងមាំ គឺ​រៀន​រស់នៅ​ជាមួយ​អ្វីដែល​ចាំបាច់ និង​យុត្តិធម៌​បំផុត​។​

​    ​នៅក្នុង​វីដេអូ​ដ៏​ក្រើនរំលឹក​រយៈពេល ១០ នាទី​នេះ គេ​បាន​ជ្រើស​យកពាក្យ​សម្តី​ដ៏​មានន័យ​របស់លោក José Mujica រយៈពេល ៤៥ វិនាទី ដែល​គាត់​ល្បីឈ្មោះ​ដោយសារ​ការបរិច្ចាគ​ប្រាក់ខែ​របស់គាត់​ចំនួន ៩០ ភាគ​ទៅកាន់​អង្គការ​មនុស្សធម៌ និង​បុរស​ដ៏​ល្អ​ម្នាក់​ដែល​ដឹកនាំ​ប្រទេស​ជាមួយ​សេចក្តីថ្លៃថ្នូរ​និង​កិត្តិយស​។ 

​    ​គាត់​បាន​និយាយថា "​ប៉ុន្តែ​ចាប់តាំងពី​យើង​បាន​បង្កើត​សង្គមនិយម​ផលិតផល​មក សេដ្ឋកិច្ច​ត្រូវតែ​លូតលាស់​ភ្លាមៗ​។ ប្រសិនបើ​វា​ខកខាន​មិនបាន​លូតលាស់​ទេនោះ វា​ជា​មហន្តរាយ​។ យើង​បាន​បង្កើត​តម្រូវការ​ប៉ុន​មហា​ភ្នំ​មួយ​។ ដើររក​ទិញ​របស់​ថ្មី បោះចោល​របស់​ចាស់​...​នោះ​ជាការ​ខ្ជះខ្ជាយ​ជីវិត​យើង​ណាស់​។ នៅពេល​ខ្ញុំ​ទិញ​អ្វីមួយ នៅពេល​អ្នកទិញ​អ្វីមួយ អ្នក​មិនមែន​ចំណាយលុយ​ដើម្បី​របស់​នោះទេ​។ អ្នក​កំពុង​ចំណាយពេល​វេលា​នៃ​ជីវិត​ដែល​អ្នក​បាន​ចំណាយ​ដើម្បី​រកលុយ​ទាំងនោះ​។ ភាពខុសគ្នា​នោះ​គឺថា ជីវិត​គឺជា​អ្វីមួយ​ដែល​លុយ​មិនអាច​ទិញ​បាន​។ អាយុ​មនុស្ស​កាន់តែ​ខ្លី​ទៅ ហើយ​វា​ជាការ​គួរឱ្យ​អាណិត​ណាស់​ដែល​ខ្ជះខ្ជាយ​ជីវិត​និង​សេរីភាព​តាមរបៀប​នេះ​"៕

 

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់