adverise with khmeread Charly web

កីឡាករវ័យក្មេង មូសិនដា ត្រូវបានកោះហៅមកហ្វឹកហាត់ជាមួយក្រុមជម្រើសដំបូង

          កីឡាករ​ប៊ែល​ហ្ស៊ិក​ ឆាលី មូសិនដា (Charly Musonda) នឹងទទួលបាន​ឱកាសពីលោក ហ្គូស ហ៊ីដឌិង (Guus Hiddink) ដើម្បីចូលរួម​ហ្វឹក​ហាត់​ជាមួយ​ក្រុម​ជម្រើស​ដំបូង​។

          មូសិនដា ​រកបានគ្រាប់បាល់​ដំបូងជាមួយនឹង​ការទាត់បាល់​ហ្វ្រីឃីក​ដ៏​អស្ចារ្យ​ ប៉ុន្តែត្រូវបានគេប្រាប់ថា អាចចាកចេញពីឆេលស៊ី​ ក្នុងកិច្ច​សន្យា​នៅ​ដំ​ណាច់រដូវកាល​នេះ។ លោក ហ៊ីដឌិង ដែលទស្សនា​ការប្រកួត​ជាមួយ​ម្ចាស់​ក្លឹប រ៉ូម៉ាន អា ប្រាម៉ូវីច (Roman Abramovic) ចង់​ពិនិត្យ​មើល​សមត្ថភាព​កី​ឡាករ​វ័យ​ក្មេង​របស់​ឆេលស៊ី​មួយ​ចំនួន​មុនពេល​ផ្ទេរ មូសិនដា ចេញ​។

លោក ហ៊ីដឌិង​ នឹងផ្តល់ឱកាសឲ្យ មូសិនដា ស្គាល់​រសជាតិនៃការប្រកួត​របស់​ក្រុម​ជម្រើស​ដំបូង​នៅ​សប្តាហ៍នេះទៅក្នុងក្រុម​ឈុតធំ​សម្រាប់​ជំនួប​ជាមួយ​ក្រុម​អាសេ​ណល​នៅ​ថ្ងៃអាទិត្យ។ មូសិនដា ធ្វើបានល្អ អំឡុងការ​ប្រកួត​ឈ្នះ​ក្រុម​ QPR ៥-០ នៅ​ទីលាន​ហ្វឹកហាត់​របស់ក្លឹប​ឆេលស៊ី។

មូសិនដា ជា​ខ្សែ​បម្រើ​របស់​ប៊ែលហ្ស៊ិកដែលទទួល​បាន​ការកោតសរសើរ​ពី​ក្រុម​តោខៀវឆេលស៊ី ហើយ​មនុស្សជា​ច្រើនជឿថា កីឡាកររូបនេះ​ល្អគ្រប់គ្រាន់​នឹង​បង្ហាញមុខជា​ប្រចាំ​ជាមួយ​ក្រុម​ជម្រើស​ដំបូង​​នៅព្រីមីញ៉េ​លីក​៕

adverise with khmeread

មតិយោបល់