បន្ទាប់ពី​បង្កើត Linux បរាជ័យ ឥឡូវ​កូរ៉េខាងជើង​បង្កើត Tablet ប្រើ Android សម្រាប់​យកការណ៍​សម្ងាត់​លើ​អ្នកប្រើប្រាស់​

    ​កូរ៉េខាងជើង​បាន​បង្កើត​ឧបករណ៍ Android Tablet ហៅថា Woolim សម្រាប់​ចែកចាយ​ដល់​ប្រព័ន្ធ​ផ្សព្វផ្សាយ​ការឃោសនា និង​តាមដាន​អ្នកប្រើប្រាស់​ទាំងនោះ​។​

​    ​ដើម្បី​រឹតត្បិត​ការភ្ជាប់​ជាមួយ​អ៊ី​ន​ធឺ​ណេ​ត បន្ទះ Wi-Fi និង Bluetooth ត្រូវបាន​ដកចេញ​។ អ្នកប្រើប្រាស់ Tablet ទាំងនោះ​អាច​ត្រឹមតែ​ត​ភ្ជាប់​បណ្ដាញ​អ៊ី​ន​ធឺ​ណេ​ត​ដ៏​តឹងរ៉ឹង​និង​ទូរទស្សន៍​ក្នុងស្រុក​ប៉ុណ្ណោះ​។​

​    ​កាលពី​ឆ្នាំមុន ប្រព័ន្ធ​ប្រ​ត្តិ​ប​តិ​ការ Linux របស់ Red Star ដែល​កូរ៉េខាងជើង​បាន​ផលិតឡើង​មានមុខ​ងារ​ចារកម្ម​ច្រើនពេក​។ ហើយ​ជំនាញ​ស្រាវជ្រាវ​ផ្នែក​ប្រព័ន្ធ​សុវត្ថិភាព​បាន​ហៅ​វា​ថា​ជា "​សុបិន​សើម​របស់​មេដឹកនាំ​រដ្ឋ​ឯកោ​"​។​

​    ​យ៉ាងណាមិញ Woolim ជា​ឧបករណ៍​ចុងក្រោយ​របស់​កូរ៉េខាងជើង​ត្រូវបាន​រៀបចំឡើង​យ៉ាង​តឹងរ៉ឹង​ដោយ​មេដឹកនាំ​ផ្ដាច់ការ Kim Jong-Un​។ ហើយ​ឧបករណ៍​នេះ​ត្រូវបាន​បង្កើតឡើង​ដោយ​ស្ថិតក្រោម​ការគ្រប់គ្រង​ពី​រដ្ឋាភិបាល​ទាំងស្រុង​៕

0123 adverise with khmeread

អ្នកនឹងចូលចិត្ត