បុរស​នេះ​ត្រូវ​ចិញ្ចឹម​កូន ៥ នាក់​តែម្នាក់ឯង ក្រោយ​ប្រពន្ធ​លាចាក​លោក​ដោយ​មិន​លា​គាត់​សូម្បី​មួយ​ម៉ាត់​! ពេល​ឃើញ​សំបុត្រ​ពេទ្យ​ទើប​គាត់​ដឹង​មូល​ហេតុដែល​ប្រពន្ធ​ស្លាប់ តែ​សម្ងំ​មិន​ប្រាប់​គាត់

    ​ប្ដី​ប្រពន្ធ​វ័យក្មេង​មួយគូ ដែល​ធ្លាប់មាន​សុភមង្គល​និង​ស្នេហា​រីករាយ ត្រូវបាន​បំផ្លាញ​ដោយសារ​មួយ​ប៉ព្រិចភ្នែក​។ ពិតណាស់​ជីវិត​គឺ​មិនអាច​រំពឹងទុក​បានទេ អ្វី​ទាំងអស់​អាច​ផ្លាស់ប្ដូរ​បានត្រឹមតែ​មួយ​វិនាទី​ប៉ុណ្ណោះ​។​

​    ​Kessy និង Joey បាន​ជួបគ្នា​ក្នុង​ឆ្នាំ ២០០៤ ហើយក៏​បាន​លង់​ស្នេហ៍​នឹង​គ្នា​។ ពួកគេ​បាន​ភ្ជាប់ពាក្យ​នឹង​គ្នា បន្ទាប់ពី ២ ឆ្នាំ​នៃ​ការទាក់ទង​គ្នា ហើយ​ពួកគេ​មិនអាច​រង់ចាំ​ដើម្បី​មានគ្រួសារ​មួយ​នោះឡើយ​។ មិនយូរប៉ុន្មាន​ពួកគេ​ក៏​រៀបការ​។​

​    ​ក្នុង​ឆ្នាំ ២០១៥ ពួកគេ​បាន​រកឃើញថា ពួកគេ​រំពឹង​នឹងមាន​កូនភ្លោះ​បីនាក់​។ នេះ​មានន័យថា​ពួកគេ​មានកូន​ប្រាំ​នាក់ អាយុ​ក្រោម ៧ ឆ្នាំ​ទាំងអស់​។ 

​    ​កាលពី​ចុងខែ​តុលា ២០១៦ កូនភ្លោះ​បី​បាន​សម្រាល ប៉ុន្តែ​ជា​អកុសល​ម្តាយ​នេះ​បាន​ស្លាប់​នៅ​ពីរ​ថ្ងៃក្រោយ ទាំង​មិនបាន​លា​ស្វាមី​សូម្បី​មួយ​ម៉ាត់​។ ប្តី​របស់គាត់​មិនបាន​ដឹង​ពី​មូល​ហេតុដែល​ប្រពន្ធ​គាត់​ស្លាប់​ទេ តែ​បានដឹង​វា​ក្រោយ​ប្រទះឃើញ​សំបុត្រ​ពេទ្យ ដែល​បង្ហាញថា​ប្រពន្ធ​គាត់​មាន​ជំងឺ​កំណក​ឈាម​ក្នុង​សួត​។​

​    ​អំឡុងពេល​មាន​ផ្ទៃពោះ Kessy បានធ្វើ​រោគវិនិច្ឆ័យ​ឃើញ​មាន​ជំងឺ​កំណក​ឈាម​ក្នុង​សួត​។ យ៉ាងណាមិញ​នាង​បានផ្ដល់​កំណើត​ឱ្យ​កូនភ្លោះ​បី ប្រុស​ពីរ និង​ស្រី​មួយ ហើយ​នាង​ក៏មាន​អារម្មណ៍​សុខ​ភាពល្អ​ផងដែរ មិនមាន​បញ្ហា​អ្វី​ទាំងអស់​។ ប៉ុន្តែ ពីរ​ថ្ងៃ​បន្ទាប់ពី​ធ្វើ​បែបបទ​ចេញពី​មន្ទីរពេទ្យ Kessy បាន​ក្រោក​ឡើង​ក្នុង​សភាព​ឈឺចាប់​ក្នុង​ដើមទ្រូង​ជាខ្លាំង​។​

​    ​យោងតាម​អ្នកជំនាញ កំណក​ឈាម​ឈាម​គឺជា​រឿង​ធម្មតា​អំឡុងពេល​មាន​ផ្ទៃពោះ​។ ឈាម​គឺ​កក​បែបនេះ ដោយសារ​រាងកាយ​ត្រៀមខ្លួន​ជាស្រេច​ដើម្បី​កុំឱ្យ​បាត់បង់​ឈាម​ច្រើន អំឡុងពេល​សម្រាលកូន​។ ហើយ​នេះ​គឺជា​មូល​ហេតុដែល​វេជ្ជបណ្ឌិត​ហាមឃាត់​មិនឱ្យ​លេបថ្នាំ​ច្រើនពេក អំឡុងពេល​មាន​ផ្ទៃពោះ​។ លំហូរ​ឈាម​ក្នុង​ជើង​គឺមាន​សភាព​ខ្សោយ អំឡុងពេល​មាន​ផ្ទៃពោះ ខណៈដែល​សរសៃឈាម​នៅ​ជិត​ត្រគាក​ក្លាយទៅជា​តឹង ជាហេតុ​ធ្វើឱ្យ​ស្បូន​មាន​សម្ពាធ​ខ្លាំង​៕

10 3 adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់