ប៉ូលិស​ខណ្ឌដង្កោ​ចាប់​ឃាតករ​ម្នាក់​វាយ​សម្លាប់​មនុស្ស​

    ភ្នំពេញ ៖ មាន​ករណី​ឃាតកម្ម​មួយ​កើតឡើង​នៅ​ចំណុច​ដី​ឡូ​តិ៍​មួយកន្លែង​ស្ថិតនៅ​ភូមិ​សំបួរ សង្កាត់​ដង្កោ ខណ្ឌដង្កោ នៅ​​វេលា​ម៉ោង​០៨ ​និង​៣០​នាទី​ព្រឹក​ថ្ងៃទី​០២ ​ខែមករា​ ឆ្នាំ​២០១៧​នេះ បន្ទាប់ពី​មានទំនាស់​គ្នា ហើយ​ប៉ូលិស​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់។​

    ប៉ូលិស​និយាយថា ជនរងគ្រោះ​ឈ្មោះ ​គា ហ៊​ត ភេទ​ប្រុស​ អាយុ​៤៩​ឆ្នាំ ​ស្រុកកំណើត​នៅ​ភូមិ​រំលេច​ស្វាយ ​ឃុំ​ឧ​ត្ត​ម​សូ​រិ​យ៉ា ​ស្រុក​ត្រាំកក់​ខេត្តតាកែវ មុខរបរជាង​ពុម្ព។​

    បន្ទាប់ពី​ធ្វើការ​ស្រាវជ្រាវ ប៉ូ​លិ​សបាន​ឃាត់​ជនល្មើស​ឈ្មោះ ​ឈិន បូរី អាយុ​២៦​ឆ្នាំ​ ភេទ​ប្រុស ទីលំនៅ​ភូមិ​សឹង​ឃុំ​សឹង ស្រុក​សំរោង ខេត្តតាកែវ​។​

    បច្ចុប្បន្ន​ប៉ូលិស​កំពុង​សួរចម្លើយ​រក​មូលហេតុ​និង​ក​សង​សំណុំរឿង​បញ្ជូនទៅ​តុលាការ​ចាត់ការ​តាម​នីតិវិធី៕


 

adverise with khmeread