ចាប់បាន​វត្ថុតាង​ជល់​មាន់​...​អ្នកលេង​រត់​អស់​

    កណ្តាល ៖ ប៉ូលិស​ស្រុក​កណ្តាលស្ទឹង​ បាន​បង្ក្រាប​ល្បែង​ស៊ី​សង​ខុសច្បាប់​ (​ជល់​មាន់​) ​នា​ថ្ងៃទី​០១ ​មករា​ ២០១៧​ វេលា​ម៉ោង​២​រសៀល​ម្សិលមិញ​នៅ​ចំណុច​ព្រៃ​ឫស្សី​ ភូមិ​ត្រពាំង​បារគូ ឃុំ​ត្រ​ពាំ​វែង ស្រុក​កណ្តាលស្ទឹង ខេត្តកណ្តាល​ ដកហូត​វត្ថុតាង​មួយចំនួន តែ​អ្នកលេង​នាំគ្នា​រត់​អស់។​

    ប៉ូលិស​និយាយថា វត្ថុតាង​ចាប់យក​រួមមាន៖ ​១-​ម៉ូតូ ០៧​គ្រឿង​, ២-​មាន់​ជល់ ០២, ៣-​ជញ្ជីង ០១, ៤-​កន្ត្រក ០២, ៥-​កម្រាល​០១ និង​៦-​កៅស៊ូ​ ពណ៌​ខ្ញី ហ៊ុំព័ទ្ធ សង្វៀន ០២​ដុំ។ ​ចំណែក​អ្នកលេង​ជល់​មាន់​បាននាំគ្នា​រត់​អស់។​

    ប៉ូលិស​បន្តថា កម្លាំង​ប៉ូលិស​ជំនាញ​ផ្នែក​យុត្តិធម៌ ស្រុក​បាន​សហការ​ជាមួយ​កម្លាំង ប៉ុស្តិ៍​រដ្ឋបាល​ត្រពាំងវែង ​បាន​ចុះបង្ក្រាប​កន្លែង​ទីតាំង​ជល់​មាន់​០១​កន្លែង​រឹបអូស​មធ្យោបាយ​ម៉ូតូ​មួយចំនួន​ដូចខាងលើ​រួច​បញ្ជូនមក​អធិការដ្ឋាន​ប៉ូលិស​ស្រុក​កណ្តាលស្ទឹង ដើម្បី​ចាត់ការ​បន្ត​ចាត់​តាម​នីតិវិធី៕​

adverise with khmeread