ប៉ូលិស​ស្រុក​ស្អាង​ចាប់​បុរស​ម្នាក់​ទិញ​ថ្នាំញៀន​មក​ជក់​

    កណ្តាល ៖ ជនសង្ស័យ​ម្នាក់​ក្នុងចំណោម ​២ ​នាក់​ ត្រូវបាន​ប៉ូលិស​ចាប់ខ្លួន​ក្នុងករណី រក្សាទុក​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន (​ម៉ា​ទឹកកក)​ នា ថ្ងៃទី​០១​ មករា ​២០១៧ វេលា​ម៉ោង​៤ ​និង​៣០​នាទី ល្ងាច​នៅ​ចំណុច​ក្នុងភូមិ​រកា​លើ ឃុំ​ខ្ពប ស្រុក​ស្អាង ខេត្តកណ្ដាល​។​

    ប៉ូល​ស​និយាយថា ជនសង្ស័យ​០២​នាក់​គឺ​១-​ឈ្មោះ យ៉ាន គឿន ភេទប្រុស អាយុ៣៧​ឆ្នាំ ជនជាតិខ្មែរ មុខរបរ ចុងភៅ ទីលំនៅ​ភូមិ លេខ​៦ ឃុំ​ពោធិ៍​បាន ស្រុក​កោះធំ ខេត្តកណ្តាល (​ឃាត់ខ្លួន​)​ និង​២-​ឈ្មោះ សុខ ជាវ ភេទប្រុស អាយុ២៣ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ មិន​ពិតប្រាកដ ទីលំនៅ ភូមិ លេខ​៦ ឃុំ​ពោធិ៍​បាន ស្រុក​កោះធំ ខេត្តកណ្តាល (​គេចខ្លួន​)​។ ​វត្ថុតាង​ចាប់យក៖ ១-​ម្សៅ​ក្រាម​ពណ៌​ស​ថ្លា​សង្ស័យថា​ជា​សារធាតុ​​ញៀន ​(​ម៉ា​ទឹកកក​) ០១ ​កញ្ចប់​តូច, ២-​ទូរ​សព្ទ័ ០២​គ្រឿង (ម៉ាក សាំ​សុង ពណ៌ ស​, ​ម៉ាក ណូគា អ៊ិ​ន​ចុច​ពិល ពណ៌​ខ្មៅ) និ​ង​៣-​ម៉ូតូ​០១​គ្រឿង ម៉ាក គុប​មូល ៩០ ពណ៌​ទឹក​ប៊ិ​ច ស្លាកលេខ តាកែវ 1H-0748។​

    ប៉ូលិស​បន្តថា នៅ​ថ្ងៃទី០១ ​មករា​ ២០១៧ វេលា​ម៉ោង៤ ​និង​៣០​នាទី​ល្ងាច​កម្លាំង​ប៉ុស្តិ៍​រដ្ឋបាល​ខ្ពប បានធ្វើ​ការចុះ​ល្បាត​តាម​ភូមិសាស្ត្រ បាន​ប្រទះឃើញ​ជនសង្ស័យ​០២​នាក់ ជិះ​ម៉ូតូ​០១​គ្រឿង នៅ​ចំណុច​ភូមិ​រកា​លើ ឃុំ​ខ្ពប។ ​ពេលនោះ​កម្លាំង​សមត្ថកិច្ច​បានធ្វើ​ការត្រួត​ពិនិត្យ ស្រាប់តែ​ជនសង្ស័យ​ឈ្មោះ សុខ ជាវ បាន​រត់គេចខ្លួន​។​

    បន្ទាប់មក​សមត្ថកិច្ច​បាន​ត្រួតពិនិត្យ​ជនសង្ស័យ​ម្នាក់ទៀត ឈ្មោះ យ៉ាន គឿន បាន​រកឃើញ​គ្រឿងញៀន​០១​កញ្ចប់​តូច នៅ​នឹង​ខ្លួន រួច​ធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ រួម​និង​វត្ថុតាង បញ្ជូនមក​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​ខ្ពប ដើម្បី​សាកសួរ។​

    នៅ​ចំពោះមុខ​សមត្ថកិច្ច ឈ្មោះ យ៉ាន គឿន បាន​សារភាពថា ខ្លួន​បាន​វេ​លុយឱ្យ​គ្នា​ជាមួយ​ឈ្មោះ​ សុខ ជាវ បាន​ចំនួន ​៣០.០០០ ​រៀល រួច​ទៅ​ទិញ​ថ្នាំញៀន​០១​កញ្ចប់​តូច ក្នុងតម្លៃ ៣០.០០០ ​រៀល ពី​មនុស្ស​ប្រុស​ម្នាក់ មិន​ស្គាល់ឈ្មោះ នៅ​ភូមិ​ខ្ពប​ក្រោម ឃុំ​ខ្ពប ស្រុក​ស្អាង ខេត្តកណ្តាល។ រួច​នាំមក​បញ្ជូន​ជនសង្ស័យ​រួម​និង​វត្ថុតាង មកកាន់​អធិការដ្ឋាន​ប៉ូលិស​ស្រុក​ស្អាង ដើម្បី​បន្ត​ចាត់ការ​តាម​នីតិវិធី៕


 

adverise with khmeread