samsung-banner
adverise with khmeread

Toni Kroos ធ្វើឱ្យប្រជាជនប្រេស៊ីលស្អប់ ក្រោយរូបគេចម្អកឱ្យជម្រើសជាតិប្រេស៊ីលតាមរយៈការអបអរឆ្នាំថ្មីដាក់រូបទង់ជាតិប្រេស៊ីលនិងអាល្លឺម៉ង់

1

    ​ទោះបីជា​យកឈ្នះ​ដ៏​គួរឱ្យ​ភ្ញាក់​បំផុត​ក្នុង​លទ្ធផល ៧-១ របស់​អាល្លឺម៉ង់​ទៅលើ​ប្រេ​ស៊ី​ល​ក្នុង​ព្រឹត្តិការណ៍​បាល់ទាត់​ពិភពលោក World Cup ដែល​បច្ចុប្បន្ន​កន្លងផុត​ទៅជិត​បី​ឆ្នាំ​ហើយ​នោះ រឿង​ទាំងនោះ​នៅ​មិនទាន់បាន​បញ្ឈប់ Toni Kroos ពី​ការប្រើប្រាស់​វា​ដើម្បី​លេងសើច​សម្រាប់​ឆ្នាំ​ថ្មី​នោះឡើយ​។​

​    ​Kroos បាន​ប្រើប្រាស់​បណ្តាញ​សង្គម Twitter ដើម្បី​ជូនពរ​ទៅដល់​ប្រិយមិត្ត​របស់ខ្លួន​នៅលើ​បណ្តាញ​សង្គម​ចំនួន ៤,៣៦​លាន​នាក់ នូវ​ពាក្យ "​រីករាយ​ឆ្នាំ​ថ្មី ឆ្នាំ​២០១៧" ប៉ុន្តែ​បើ​សម្លឹងមើល​ទៅដោយ​មិនបាច់​គិត​ដិតដល់​ពេក​នោះឡើយ អ្នកនឹង​ដឹង​ច្បាស់​ពី​ចេតនា​ពិត​នៃ​សារ​របស់គាត់​។​

​    ​អត្ថន័យ​ដ៏​អាម៉ាស់ លាយឡំ​ទៅដោយ​ភាព​ក្រៀមក្រំ ដោយ​គាត់​បានដាក់​ជំនួស​លេខ "១" និង​លេខ "៧" ជាមួយនឹង​ទង់ជាតិ​របស់​ប្រេ​ស៊ី​ល និង​អាល្លឺម៉ង់ ដើម្បី​រំ​ឮ​ក​អតីតកាល​ដ៏​ជូរចត់​បំផុត​មួយ ដែល​ច្បាស់​ណាស់​នឹង​ដក់​ជាប់​ក្នុង​ចិត្ត​របស់​ប្រជាជន​ប្រេ​ស៊ី​ល​នៃ​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ World Cup ក្នុង​ទីក្រុង Belo Horizonte ទឹកដី​របស់​ប្រេ​ស៊ី​ល ពេល​អាល្លឺម៉ង់​បំបាក់​ប្រេ​ស៊ី​ល ៧-១​។​

​    ​ដោយ​ប្រើប្រាស់​គ្រឿងទេស​ឱ្យ​រសជាតិ​បន្ថែម​បន្តិច តារាបាល់ទាត់​របស់​ក្រុម​អធិរាជ​ស Real Madrid រូបនេះ បាន​ប្រើប្រាស់​ភាសា​ព័រ​ទុយ​ហ្គា​ល់ "feliz" ដែល​មានន័យថា "​រីករាយ​"​។​

​    ​Kroos ដែល​បាន​ស៊ុត​បញ្ចូល​ទី​ចំនួន​ពីរ​គ្រាប់​ក្នុង​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ World Cup ឆ្នាំ​២០១៤ បាន​បង្ហោះ​នូវ​សារ​ទី​ពីរ​របស់ខ្លួន​នៅលើ​បណ្តាញ​សង្គម ដោយ​គាត់​បានសរសេរថា "​មានការ​ចាប់អារម្មណ៍​ជាច្រើន​សម្រាប់​ការលេង​សើច​តិចតួច​នេះ​។ ជូនពរ​ទាំងអស់គ្នា​ឱ្យមាន​សុវត្ថិភាព រីករាយ​ឆ្នាំ​ថ្មី​"៕

adverise with khmeread
ប្រភព៖ ដេលីមែល

មតិយោបល់