ឆ្នាំ​ថ្មី​មកដល់ ទេពច្យុតិ Quadrantids ធ្លាក់​ស្វាគមន៍​ពិភពលោក​នៅ​ថ្ងៃស្អែក​និង​ខានស្អែក​! ចុះ​ខ្មែរ​យើង​មើលឃើញ​ទេ​?

    ​នេះ​ជា​ព្រឹត្តិការណ៍​ដំបូង ដែល​នឹង​កើតឡើង​ក្នុង​ដើមឆ្នាំ ២០១៧ គឺ​ទេពច្យុតិ Quadrantids នឹង​កើតឡើង​នៅ​ថ្ងៃទី ២ និង​ទី ៣ ខែមករា​ឆ្នាំនេះ​។​

​    ​ចំណិត​ព្រះ​ចន្ទ​នឹង​ធ្វើឱ្យ​ទិដ្ឋភាព​នៃ​ការបង្ហាញ​ខ្លួន​របស់​ទេព​ច្ចុ​ត្យ​ច្បាស់​ងាយ​នឹង​មើលឃើញ​។ ទេពច្យុតិ Quadrantids នេះ​ជារឿយៗ​វា​កើតឡើង​នៅ​នោ​ចន្លោះ​ចុងខែ​ធ្នូ និង​សប្ដាហ៍​ទី ២ នៃ​ខែមករា ហើយ​សម្រាប់​ឆ្នាំនេះ​វា​កើតឡើង​ចំ​ថ្ងៃទី ២ និង ៣ មករា​។​

​    ​ដោយ​វា​មិន​ដូចជា​ទេព​ច្ចុ​ត្យ​ដទៃទៀត វា​នឹង​បង្ហាញខ្លួន​ត្រឹមតែ ២ ម៉ោង​ប៉ុណ្ណោះ​ក្នុង​មួយថ្ងៃ​។ សម្រាប់​អ្នករស់នៅ​ភ្នំពេញ​នឹង​អាច​មើលឃើញ​វា​ច្បាស់​នៅ​ចន្លោះ​ម៉ោង ៣ ទៅដល់ ម៉ោង ៥ ព្រឹក​ថៃ្ង​ទី ៣ និង​ព្រឹក​ថ្ងៃទី ៤ ហើយ​នៅ​ម៉ោង ២ ព្រឹក​ក៏​អាច​មើលឃើញ​ដែរ ប៉ុន្ដែ​វា​បង្ហាញខ្លួន​នៅ​ជើងមេឃ​ដូច្នេះ​ពិបាក​នឹង​មើល​បន្តិច​ហើយ​។​

​    ​ទិសដៅ​ដែល​ត្រូវ​មើល​គឺ ខាងជើង​៕

adverise with khmeread

អ្នកនឹងចូលចិត្ត