Diego Costa ច្រានចោលការចរចាផ្ទេរទៅលេងនៅចិន

ខ្សែប្រយុទ្ធ Diego Costa របស់ Chelsea អះអាងថា ខ្លួន​ពេញចិត្ត​នៅជា មួយ​ក្រុម​តោ​ខៀវ Chelsea ហើយ​គ្មា​នគម្រោ​ងចាក​ចេញទេ។

 

​ការអះអាងបែបនេះគឺជា​ដំណឹង​អាក្រក់មួយ​សម្រាប់​ក្លឹប​ Tanjin Quanjian នៅក្របខណ្ឌ Chinese Super League របស់ចិនដែល​គ្រោង​ចំណាយ​ប្រាក់​៨០​លាន​​ផោន​ ដើម្បីផ្ទេរ​ខ្សែ​ប្រយុទ្ធ​រូបនេះ។ កីឡាករអេស្ប៉ាញ​រូបនេះ​រកបាន​១៤​គ្រាប់​ឲ្យ​ក្រុម​ Chelsea ​នៅក្របខណ្ឌ​ PL សម្រាប់រដូវ​កាល​នេះ និងជា​កីឡាករ​ថ្មី​បំផុតរបស់​ Chelsea ដែលបានក្លាយជា​គោលដៅ​ផ្ទេរ​របស់​ក្លឹប​​នៅចិន​ បន្ទាប់​ពី​សម្រេចកិច្ចព្រមព្រៀងផ្ទេរ​ខ្សែបម្រើ​ Oscar កាលពីខែមុន​ ក្នុង​កិច្ច​ព្រមព្រៀងផ្ទេរ​ ដែលមានទឹកប្រាក់៦០​លា​នផោន និងមិត្តរួមជាតិ Ramires ក្នុងកិច្ច​ព្រមព្រៀង​២៥​លាន​ផោន​កាល​ពីមួយឆ្នាំ​មុន។

 

ប៉ុន្តែសម្រាប់ Costa បាននិយាយថា ខ្លួនសប្បាយចិត្ត​និង​បន្តរស់នៅ​ពហុកី​ឡា​ដ្ឋាន Stamford Bridge ។ Costa កំពុង​ត្រៀម​ទទួល​យក​កិច្ច​សន្យា​ថ្មីជាមួយ Chelsea ដែលមានប្រាក់ឈ្នួល​២០០.០០០​ផោនក្នុងមួយសប្តាហ៍៕

adverise with khmeread